(ព្យុងយ៉ាង)៖ យោងតាមសារព័ត៌មាន Sky News ចុះផ្សាយនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងជើង បានជម្រុញឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ប្រគល់សាកសពលោក Kim Jong-nam ដែលជាបងប្រុសលោក Kim Jong-un មេដឹកនាំកូរ៉េខាងជើង ទៅឲ្យពួកគេ ដោយគ្មានការពន្យារពេលណានោះឡើយ។
រដ្ឋាភិបាលកូរ៉េខាងជើងបន្ថែមថា ខ្លួននឹងច្រានចោលយ៉ាងដាច់អហង្ការ ចំពោះលទ្ធផលក្រោយការធ្វើកោសល្យវិច័យរបស់ម៉ាឡេស៊ី។
សូមជម្រាបថា ការជម្រុញនេះបានធ្វើឡើង បន្ទាប់ពីប៉ូលីសម៉ាឡេស៊ីបាននិយាយថា ក្រុមគ្រួសារសាច់ញាតិរបស់លោក Kim Jong-nam ដែលត្រូវបានគេឃាតករសម្លាប់នៅឯព្រលានយន្តហោះ នៅក្នុងទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ត្រូវតែផ្ដល់គំរូ DNA ជាមុនសិនមុននឹងចង់បានសពលោក Kim Jong-nam ត្រឡប់ទៅវិញ៕
ប្រភព ៖ ស្កាយញូវ