ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំកំពូលរបស់ក្លឹប កាំភ្លើងធំ Arsenal បាន អះអាងប្រាប់ដល់អ្នកសារព័ត៌មានថា Arsenal បានបូកបន្ថែមទឹកប្រាក់ពីលើកញ្ចប់វិថិការដែលមាន រហូតដល់ទៅ ២០០ លានផោន ដើម្បីទិញយកកីឡាករខ្សែប្រយុទ្ធសម្រាប់រដូវកាលនេះ។
លោក Lord Harris ដែលជានាយកប្រចាំក្លឹប Arsenal បានផ្ដល់ឱកាសដល់ លោក Arsene Wenger ជាមួយនឹងទឹកប្រាក់បន្ថែម រហូតលដល់ទៅ ២០០ លានផោន សម្រាប់ការទិញកីឡាករបន្ថែមក្នុងរដូវកាលនេះ ដើម្បី ពង្រឹងសមត្ថភាពក្លឹបឡើងវិញ ក្រោយពី បរាជ័យដាច់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ អាចឲ្យលោក Arsene Wenger មានអត្ថិភាពទិញបានកីឡាករល្បីៗកំពូលលើពិភពលោក បានដោយងាយ ប្រសិនជាគាត់ពិតជា មានបំណងដូច្នេះមែននោះ។ ឱកាសនៃការទិញចូល កីឡាករល្បីលើពិភពលោក គឺអាចមាន Ronaldo និង Messi ដែលពួកគេទាំងពីរ កំពុងតែស្ថិតក្នុងការសម្រេចចិត្ដរបស់គាត់។
ជាការពិតណាស់កន្លឹងមក Arsenal ពិតមានបញ្ហា ខ្សត់ខ្សោយ នឹងថវិការដើម្បីទិញបានកីឡាករល្អៗចូលក្លឹបមែន គឺកាលដែលក្លឹបបាន ចំណាយលុយ ប្ដូរមុខមាត់ថ្មីនៃទឹកដីពហុកីលឡរដ្ឋាន ពី Highbury ទៅជា Emirates Stadium ដែលជាលំដាប់កីឡាដ្ឋានដែលមានទំហំទី ៣ ក្នុងទឹកដី អង់គ្លេស បន្ទាប់ពី Wembley និង Old Trafford ទៅ ។ ប៉ុន្ដែនៅពេលនេះអាច និយាយបានថា លែងជាបញ្ហាទៀតហើយ សម្រាប់ឧបសគ្គមួយនេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .espnfc