CamNews

ព័ត៌មានជាតិ 

និស្សិតខ្មែររៀននៅអូស្រ្តាលី បើករថយន្តបុកម៉ូតូរបស់នគរបាល នាំក្បួនគណៈប្រតិភូអាស៊ាន

(ភ្នំពេញ)៖ និស្សិតខ្មែររៀន នៅប្រទេសអូស្រ្តាលីម្នាក់ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបានបើករថយន្ត ទៅបុកម៉ូតូ របស់មន្រ្តីនគរបាល ខណៈកំពុងនាំក្បួន គណៈប្រតិភូរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ ស្ថិតនៅចំណុចផ្លូវលេខ១៨៤ កែងផ្លូវព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថានិស្សិតរូបនេះ​ បើករថយន្ត Rave4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AC-3936 បានបើកទៅបុកម៉ូតូ ស៊ីរ៉ែនរបស់នគរបាល ដែលកំពុងតែបើកនាំក្បួន ប្រតិភូអាស៊ាន បណ្តាលឲ្យដួលរងការខូចខាតម៉ូតូ ខណៈជនរងគ្រោះរងរបួសស្រាល។ ក្រោយកើតហេតុ កម្លាំងនគរបាល បានឃាត់ខ្លួនអ្នកបើករថយន្តរូបនេះ ទៅកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្តការសួរនាំ ចាត់ការបន្តទៀត៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News PP