ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏មុតស្រួច នឹងវ័យក្មេងរបស់ក្លឹប Barcelona បានលាតត្រដាងដោយផ្ទាល់ពី រឿងរ៉ាវកើតឡើងកាលពីរដូវកាលទីផ្សារដោះដូរកីឡាករ ខណៈដែល ខ្សែប្រយុទ្ធវ័យក្មេងម្នាក់នេះ មានទំនាក់ទំនងយ៉ាងក្ដោគគុកជាមួយ ក្លឹប Man Unitd។
រឿងមួយអាចនឹងទំនឹងកើតមានឡើង ដែល Man United មានទំនាក់ទំនងជាមួយកីឡាករ Neymar ហើយត្រៀមខ្លួន ត្រៀមលុយ ដើម្បីទិញយកកីឡាករ ប៉ុន្ដែត្រូវបរាជ័យ ខណៈដែលប្រធានដឹកនាំក្លឹប Barcelona បានបង្ហើបព័ត៌មានបន្ដិចបន្ដូច ថានឹង បង្កើនតម្លៃប្រាក់ខែស្មើនឹងសាមាសភាព កីឡាករ Lionel Messi ជាមួយនឹងកិច្ចកុងត្រាថ្មីក្រោយនេះ។ ប៉ុន្ដែពេលនេះ កីឡាករ បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន ដោយផ្ទាល់ថា កីឡាករ បានចូលខ្លួនជជែកទីផ្សារជាមួយ Man United បន្ដែក្រោយមកទៀត បែជាស្ងាត់ ដូចយប់គ្មានពន្លឺអ្វីទាល់តែសោះ ។
Neymar បានថ្លែងថា "ពួកយើងបានជជែកគ្នារឿងនេះ ប៉ុន្ដែគ្មានអ្វីបង្ហាញឲ្យជាក់ច្បាស់ទាល់ទេសោះ ... ខ្ញុំឮថា Man United នឹងផ្ដល់ឲ្យខ្ញុំ ប៉ុន្ដែអត់មានឃើញអីអាលីង "។
Man United មានទំនាក់ទំនងយ៉ាងក្ដៅរមួត ជាមួយ Neymar កាលបីខែមុន ប៉ុន្ដែបែជាស្ងប់ស្ងាត់ ហើយរឿងមួយទៀត ដែលស្មានមិនដល់ ក្លឹប Man United បែរជាផ្ទេរបានសម្រេចកីឡាករ ខ្សែប្រយុទ្ធមកពីក្លឹប Monaco ក្នុងតម្លៃខ្លួន ៣៦ លានផោន ដោយមិនរសើប ព័ត៌មានអ្វីបន្ដិច ។ ប៉ុន្ដែទោះជាយ៉ាងណា តាមទស្សនៈរបស់ Neymar គាត់យល់ថា Man United នៅតែបន្ដមហិច្ឆិតា តាមផ្ទេរយកកីឡាករ ពី Barcelona ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball.