CamNews

តារា 

ជា វណ្ណារិទ្ធ រំភើបចិត្ត ពេល​ភរិយា​មាន​កូន​ខណៈ​មង្គល​ការ មានអាយុ​កាល​២ឆ្នាំ

ភ្នំពេញ៖ តារាសម្តែង និងជាពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធ កាលពីម្សិលមិញនេះ បានរៀបចំកម្មវិធីជប់លៀង ខួបអាពាហ៍ពិពាហ៍ គម្រប់២ឆ្នាំ ជាមួយភរិយាវ័យក្មេងជួបជុំ មិត្តសិល្បករយ៉ាងសប្បាយរីករាយ ។ នៅក្នុងកម្មវិធី នារាត្រីយប់មិញនេះ លោក និងភរិយាក៏បាន ប្រកាសជាសាធារណៈថា លោកនិងភរិយាកំពុងតែមានកូនហើយ។
បន្ទាប់ពីពិធីករល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធ បានរៀបការសាងគ្រួសារ ជាមួយ ភរិយាវ័យក្មេង ដែលជាកូនស្រីអ្នកជំនួញ អ្នកនាង សុភាព ម៉ូល្យ៉ា រហូតមកដល់ពេលនេះ គឺមានរយៈពេល២ឆ្នាំ
ហើយដោយពួកគេបានរៀបការ តាំងពីថ្ងៃ២៧ ខែមករា ឆ្នាំ២០១៣ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥នេះ។ កាលពី រាត្រី យប់មិញនេះ ស្វាមីភរិយាវ័យក្មេងមួយគូនេះ បានរៀបចំពិធីជប់លៀងមួយ ជាលក្ខណៈធម្មតា ជួបជុំអ្នកសិល្បៈ ដើម្បីបង្ហាញពីចំណងស្នេហ៍រឹងមាំ និងផ្អែមល្ហែម។

មិនតែប៉ុណ្ណោះ នៅថ្ងៃខួបអាពាហ៍ពិពាហ៍២ឆ្នាំ របស់ពួកគេទាំងពីរនាក់ បានប្រកាសជាសាធារណៈយ៉ាងខ្លី ថា “Happy Anniversary and Happy Baby inside” មានន័យថា “ រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍និងរីករាយដែលមានកូនផងដែរ ” ។

បើទោះបីជាតារាប្រុសរូបនេះ បានបង្ហើបឲ្យដឹងថា លោកនិងភរិយាមានកូន ជាចំណងអាពាហ៍ពិពាហ៍ក៏ដោយប៉ុន្តែ លោកមិនបានបញ្ជាក់ច្បាស់ឡើយ ថាពេលនេះភរិយារូបស្អាត របស់លោក មានផ្ទៃពោះប៉ុន្មានខែនោះឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh