ភ្នំពេញ៖ នាពេលព្រឹកនេះ មានលេចលឺដំណឹងក៏សោកសៅមួយគឺ លោក វណ្ណ ម៉ូលីវណ្ណ ដែលជាបិតាស្ថាបត្យកម្មរបស់ខ្មែរ បានទទួលមរណៈភាព ប៉ុន្តែដំណឹងនេះត្រូវបានបដិសេដភ្លាមពីអ្នកផ្ទះរបស់លោកតា ។
យោងតាមប្រភពពីលោក ឯ.ឧ ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរាដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក វណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់នៅលើបណ្តាញសង្គមថា មកដល់ម៉ោងនេះលោកតានៅរស់រានមានជីវិតនៅឡើយទេ គ្រាន់តែស្ថានភាពជំងឺ របស់លោកគឺមានសភាពធ្ងន់ធ្ងរជាងថ្ងៃធម្មតា ហើយលោកតាមិនអាចកំរើកបានឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយចុះ Camnews ក៏សូមជូនពរឲ្យដល់ បិតាស្ថាបត្យកម្មរបស់ខ្មែរ ឬអាចហៅបានថា គឺជាមនុស្សដែលមានស្នាដៃល្អឯក លោកតា វណ្ណ ម៉ូលីវណ្ណ ឆាប់ជាសះស្បើយឡើងវិញផង ៕
ដោយ ៖ គន្ធា