CamNews

តារា 

ឌួង ហ្សូរីម៉ា ទទួលបាននំ ខួបកំណើត៥ក្នុងឆ្នាំតែមួយ

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីម៉ា បានអួតប្រាប់ឲ្យដឹងថា នាងមាន អារម្មណ៍រំភើបចិត្ត ខ្លាំងណាស់ សម្រាប់ពិធីជប់លៀង ខួបកំណើត ព្រោះថាឆ្នាំនេះ នាងបានទទួលនំខួបកំណើត ដល់ទៅ៥ លើសបណ្ដាឆ្នាំមុនៗ ។

តារាស្រីវ័យក្មេង ទស្សនិកជនស្គាល់យ៉ាងច្បាស់ថា ជាប្អូនស្រីបង្កើត របស់ពិធីការិនីសម្បូរ វោហារស័ព្ទ កញ្ញា ឌួង ហ្សូរីដា កាលពីពេលថ្មីៗនេះ បានរំលេច រូបថតជាច្រើនសន្លឹក រួមជាមួយឃ្លីបវីដេអូមួយ បង្ហាញពីភាពសប្បាយរីករាយ ក្នុងថ្ងៃខួបកំណើត របស់នាង ជួបជុំជាមួយមិត្តសិល្បៈ ជាច្រើន នៅហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។

នៅក្នុងពិធីជប់លៀងនោះ តារាស្រីវ័យក្មេងរូបនេះ ក៏បានអួតប្រាប់ មិត្តភក្តិនៅក្នុងពិធី មុនពេលដែលនាងផ្លុំទានថានេះ ជានំ Cake ទី៥ ហើយសម្រាប់ពិធីខួបកំណើត របស់នាង ។ "ខ្ញុំពិតជាមានអារម្មណ៍ថា សប្បាយ និងរំភើបចិត្តខ្លាំងមែនទែន ព្រោះថានេះ ជាឆ្នាំមួយ ដែលខ្ញុំទទួលបានការជូនពរ និងភាពសប្បាយរីករាយ ជាងគេ "៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh