ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀងប្រុសស្រីបីដួង ត្រូវបានមហាជន និងមិត្តៗយុវវ័យ
ចាប់អារម្មណ៍ និងទះដៃគាំទ្រខ្លាំងជាងគេ ។ ក្នុងនោះមានដូចជា តារាចម្រៀងមកពីផលិតកម្ម
ហង្សមាស លោក ឆន សុវណ្ណរាជ និងតារាចម្រៀងមក ពីផលិតកម្មថោន ពីរដួង គឺលោក ខេម
និងស្រីស្រស់ សុគន្ធ នីសា ។
នៅក្នុងព្រឹត្តិការណ៍ ប្រគំតន្ត្រីដ៏អស្ចារ្យនោះដែរ គេមើលឃើញថា មានមហាជន និងស្រទាប់
យុវវ័យ ទិញសំបុត្រចូលរួម ទស្សនាយ៉ាងច្រើនកុះករ ។ ទោះជាយ៉ាងណា ក្រៅពីតារាចម្រៀង
ទាំងបីរូប ដែលមកពីផលិតកម្មធំៗ និងមានប្រជាប្រិយភាព នៅក្នុងពិភពសិល្បៈនេះ ក៏មានការ
អញ្ជើញ ចូលរួមពីសិល្បករ សិល្បការិនី ជាច្រើនដួងទៀត ។ លើសពីនេះទៅទៀត ក្នុងឱកាស
នោះ ក៏មានការចូលរួមសម្តែង Show ពីក្រុមរបស់លោក ម៉ាដូណា ផងដែរ ។
ចង់ដឹងថា យ៉ាងណានោះ សូមប្រិយមិត្ត ទស្សនារូបភាព និងវីដេអូឃ្លីប ក្នុងកម្មវិធីប្រគំតន្ត្រី
មនុស្សធម៌ នៅឌ្រីមលែន ខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល