ភ្នំពេញ៖ ទស្សនិកជនធ្លាប់តែបានឃើញ វត្តមានតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បង្ហើរសំនៀងយ៉ាងពីរោះរណ្តំចិត្ត បំពេរអារម្មណ៍អ្នកគាំទ្រ។ តែនៅថ្ងៃនេះ គេហទំព័រ LookingTODAY នឹងនាំអារម្មណ៍ទស្សនិកជន ទៅមើលវត្តមានតារារូបនេះ នៅក្នុងការឈរពត់ពែន បង្ហាញម៉ូដសម្លៀកបំពាក់ យ៉ាងស្រស់សោភាវិញម្ដង មើលទៅមិនចាញ់ តារាបង្ហាញម៉ូដអាជីពនោះទេ ។
នៅក្នុងរយៈពេលនេះ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេកញ្ញា សុខ ពិសី ហាក់ឡើងកូដខ្លាំង ដោយនាងមានការមមាញឹក ជាមួយការត្រៀមបទចម្រៀងថ្មីៗ ទាំងមនោសញ្ចេតនា និងញាក់កន្ទ្រាក់អារម្មណ៍ ដើម្បីតម្រូវទៅតាមចិត្តយុវវ័យ និងអ្នកគាំទ្រ ហើយនៅក្នុងនោះ អ្វីដែលទស្សនិកជនកាន់តែមានការចាប់អារម្មណ៍ ទៅលើស្រីស្អាតរូបនេះ គឺនាងបានបង្ហាញស្តាយថ្មី ពត់ពែនខ្លួនជាមួយ សំលៀកបំពាក់ស្តាយថ្មីបែបយុវវ័យ មិនចាញ់តារាបង្ហាញម៉ូដអាជីពទេ។
ក្នុងឆ្នាំថ្មីនេះ គេសង្កេតឃើញថា យីអ៊ុនរបស់តារាចម្រៀងរូបស្អាត សាច់សរម៉រដ្ឋរលោង កញ្ញា សុខ ពិសី ហាក់ចាប់ផ្តើមឡើងកូដកាន់តែខ្លាំង ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយនាងត្រូវឡើងប៉ុស្តិ៍ និងសម្ដែងក្នុងកម្មវិធីប្រគំតន្រ្តីតាមខេត្ត គ្មានពេលសម្រាកទេ ។ ប៉ុន្តែទន្ទឹមនឹងភាពមមាញឹក ជាមួយការងារច្រៀងនោះ តារារូបនេះ ក៏មិនភ្លេចងាកមក ពង្រឹងជាមួយអាជីពរកស៊ីនោះទេ ដោយនាងបានងាកមកស្រវ៉ា អាជីពថ្មីមួយបន្ថែមទៀតគឺការបង្ហាញម៉ូដសំលៀកបំពាក់នៅក្នុងហាងរបស់ខ្លួន។
ចង់ដឹងថាស្តាយ ក្នុងការបង្ហាញម៉ូដ របស់តារាចម្រៀង សំឡេងផ្អែមស្រទន់ កញ្ញា សុខ ពិសី មានភាពស្រស់ស្អាតប្លែកភ្នែកខុស ពីការច្រៀងយ៉ាងណានោះ សូមទៅទស្សនារូបភាព នៃការឈរពត់ពែនបង្អួតរាងយ៉ាងស្រស់ស្អាត សិចស៊ី របស់តារារូបនេះ ជាមួយគេហទំព័រ កំសាន្តយើងខ្ញុំ ទាំងអស់គ្នា ៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល