ថៃ ៖ ដោយសារតែ Thunder និង Storm គឺជាកូនដែលកើតក្នុងគ្រួសារមហាសេដ្ឋី ដែលមានឪពុកជាអ្នកជំនួញនិងទ្រព្យមហាសាល ។ រីឯម្តាយវិញគឺជាតារាសម្តែងល្បីឈ្មោះ និងមានតម្លៃខ្លួនរាប់លានដុល្លារ ពេលចេញទៅកម្មវិធីម្តង ដូច្នេះហើយទើបធ្វើឲ្យកូនភ្លោះទាំងពីរដួងនេះ ត្រូវតែប្រើប្រាស់របស់របប ដែលមានតម្លៃថ្លៃបំផុត លើសពីកូនរបស់អ្នកដទៃ ។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលបំផុតនោះគឺ ថ្មីៗនេះនាង Chompoo araya បានកុម្ម៉ង កៅអីមាស ឲ្យកូនប្រុសទាំងពីរ ។ មុនពេលដែលកៅអីត្រូវដាក់កូនប្រើប្រាស់ តារាស្រីវ័យ ៣៦ រូបនេះ ត្រូវសាង់សងវាជាមួយនិងមិត្តដោយផ្ទាល់ដៃ ។
កៅអីដែលមានតម្លៃរាប់លាននេះ ត្រូវបានគេដឹងថា វាអាចបង្វិលបាន និងមានលក្ខណៈពិសេសដូចជា កៅអី The Voice ដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews