CamNews

ព័ត៌មានអន្តរជាតិ 

ព្យុះ Goni និង Atsani កំពុងវាយប្រហារ អាស៊ីខាងកើត

ព្យុះត្រូពិច Goni បានធ្វើដំណើរមកក្បែរតំបន់ភាគខាងជើងហ្វីលីពីន​កាលពីល្ងាចថ្ងៃទី ២១
សីហា បង្កឱ្យមានភ្លៀងខ្យល់ខ្លាំងក្នុងតំបន់ ខណៈព្យុះ Atsani កំពុងឆ្ពោះមកកាន់បណ្ដាកោះ
របស់ជប៉ុន។

រូបភាពព្យុះភ្លោះពីរ Atsani (ស្ដាំ) និង Goni (ឆ្វេង) នៅក្បែរគ្នា ក្នុងពេលតែមួយ ដែលត្រូវបាន
ថតដោយផ្កាយរណប Himawari-8 របស់ជប៉ុន កាលពីថ្ងៃទី ១៩សីហា។

ព្យុះ Goni និង Atsani បង្ហាញខ្លួននៅជិតគ្នា ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ព្យុះភ្លោះនេះ កំពុង
ឆ្ពោះមកកាន់អាស៊ីខាងកើត។ ទិសដៅរបស់ព្យុះទាំងពីរនេះ ត្រូវបានបង្ហាញនៅលើរូបភាព។

ព្យុះ Atsani​ មានទំហំធំ និងខ្លាំងក្លា ប៉ុន្តែ វាស្ថិតនៅឆ្ងាយពីដីគោក បើប្រៀបធៀបនឹងព្យុះ
Goni។

ព្យុះ Goni កាលពីថ្ងៃទី ១៧សីហា។ យោងតាមប្រភពពីកងទ័ពអាមេរិក ព្យុះ Goni ស្ថិតនៅ
ចម្ងាយពីខែត្រ Okinawa ជប៉ុន ប្រមាណជា ៩៨០គីឡូម៉ែត្រ ទៅទិសនិរតី ហើយកម្លាំងខ្យល់
ជាអតិបរមា ១៨៥គីឡូម៉ែត្រ/ម៉ោង កាលពីវេលាម៉ោង៥ ព្រឹក ថ្ងៃទី ២១សីហា​ (ម៉ោងនៅ
អាមេរិក)។

កាលពីថ្ងៃទី ១៩ ខែសីហា ចំនុចកណ្ដាលរបស់ព្យុះ រីកធំជាង បើប្រៀបធៀបនឹងថ្ងៃទី ១៧
សីហា។ ក្រោយពីអូសកាត់ប្រទេសហ្វីលីពីន ព្យុះ Goni នឹងវាយលុកចូលដីគោកនៃតំបន់ភាគ
ខាងជើង និងភាគខាងកើតកោះតៃវ៉ាន់ នៅចុងសប្ដាហ៍នេះ។ វាក៏អាចនឹងអូសកាត់កោះ
Ryukyu របស់ជប៉ុន។

ផ្កាយរណប Himawari-8 នៃមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខែត្រ Kagoshima នៅ
ភាគខាងត្បូងប្រទេសជប៉ុនថតបានចំនុចកណ្ដាលរបស់ព្យុះAtsani។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ weather


Tags: ព្យុះ Goni Atsani ព្យុះ