ភ្នំពេញ ៖ មន្រ្តីនាយកដ្ឋានពន្លត់អគ្គីភ័យមកពីក្រសួងមហាផ្ទៃបានបញ្ជាក់កាលពីម្សិលមិញថា មិនមានការស្លាប់នៅក្នុងអគ្គីភ័យនៅឯមជ្ឈមណ្ឌល Rock Entertainment Center ទេ ប៉ុន្តែអ្នកពន្លត់អគ្គីភ័យពីរនាក់បានរងរបួសស្រាលខណៈពេលកំពុងពន្លត់ភ្លើង ។
អគ្គីភ័យបានកើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទី ពេលរសៀលកាលពីថ្ងៃអង្គារ ហើយអ្នកពន្លត់អគ្គីភ័យបានដុតដៃដុតជើង ដើម្បីពន្លត់រហូតដល់ម៉ោង ១១ ។
លោក ណេត វណ្ណថា ប្រធានពន្លត់អគ្គីភ័យ បាននិយាយថា វាគ្រាន់តែពាក្យចចាមអារាមប៉ុណ្ណោះ ដែលល្បីតៗគ្នាថា មានមនុស្សស្លាប់ ២ នាក់នៅក្នុងហេតុការណ៍ ប៉ុន្តែការពិតទៅ មានអ្នកពន្លត់អគ្គីភ័យចំនួន ២ នាក់ ដែលត្រូវបានរងរហួស ។
លោកបានបន្ថែមទៀតថា គ្មាននរណាម្នាក់បានស្លាប់នៅក្នុងបន្ទប់លេខ ៦ ដូចដែលអ្នកកាសែតមួយចំនួនបានចុះផ្សាយនោះទេ ។ ហើយពួកយើងក៏បានឆែកមើលគ្រប់កន្លែងអស់ហើយ ប៉ុន្តែមិនបានឃើញអ្វីទាល់តែសោះ ។
គួរបញ្ជាក់ឲ្យដឹងថា អ្នកពន្លត់អគ្គីភ័យចំនួន ២ នាក់ ដែលត្រូវបានរងរហួស ត្រូវបានគេស្គាល់ឈ្មោះថា លោក ដួង ចាន់សាតយ៉ា អាយុ ២៧ ឆ្នាំ និងម្នាក់ទៀតឈ្មោះ តាំង ម៉េងហុង អាយុ ២៤ ឆ្នាំ ហើយក៏ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes