អស់ទាស់ ៖ ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាធ្លាប់បានដឹងរួចមកហើយថា ស្របៀរគឺជាភេសជ្ជៈ
ដែលយើងគ្រប់គ្នា តែងតែយកមកផឹកជារឿយៗ ជាពិសេសនៅក្នុងកម្មវិធីជប់លៀងណាមួយ
ដើម្បីបង្កបរិយាសអោយសប្បាយរីករាយ។
ដោយឡែក នាពេលនេះ គេបែរជាឃើញកំពុងស្របៀរ បានក្លាយទៅជាស្នាដៃសិល្បៈប្លែកៗ
ទៅវិញ បន្ទាប់ពីមានការកែច្នៃពីជនជាតិជប៉ុន។ គួរបញ្ជាក់ផងដែរថា ស្នាដៃសិល្បៈដែលច្នៃចេញ
ពីកំពុងស្របៀរនេះ ត្រូវបានរកអោយឃើញថា វាមានភាពប្លែកខុសៗពីគ្នា ដែលនៅក្នុងនោះរួម
មានដូចជា ៖ រូបសត្វ រូបគំនូរជីវចល ក៏ដូចជារបស់របរក្មេងៗលេងមួយចំនួនទៀត ឡាន ឬ ក៏នា
ឡិកាជាដើម ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ស្នាដៃសិល្បៈនៃការច្នៃកំប៉ុងស្របៀរ មាន
ភាពទាក់ទាញយ៉ាងណានោះ តាមដានទស្សនានូវរូបខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ Asiaone