CamNews

តន្រ្តី 

រថយន្តតន្ត្រីទិព្វខ្មែរ ទទួលបាន ការសហការពី 60 Road Studio

ភ្នំពេញ៖ កាលពីខែមុនរថយន្ត តន្ត្រីទិព្វខ្មែរ បានចេញដំណើរ ទេសចរណ៍ប្រគំរបស់ខ្លួន លើកទី២ ដោយមាន លោកអាន ចនផន ជាស្ថាបនិក និងបានដឹកនាំ ក្រុមតន្ត្រីករចំនួន ១៦រូប ទៅសម្តែងនៅខេត្ត សៀមរាប។ គេសង្កេតឃើញ ក្រុមតន្ត្រីនេះទៅដល់ទីណា តែងតែផ្អើលនាំប្រជាជន ក្នុងភូមិស្រុកនានា មកទស្សនា និងស្ដាប់កម្សាន្ត ទាំងស្រីប្រុសក្មេង ចាស់តែម្តង។

លោក អាន ចនផន បានរៀបរាប់ថា៖ «ប្រជាជនមានក្តីរីករាយណាស់ ពេលបានឮសំឡេង តន្ត្រីនេះជាលើក ដំបូងដោយយើងចុះមកសម្ដែង នៅតាមភូមិដ្ឋាន របស់គាត់ ផ្ទាល់តែម្ដង»។

ដោយមើលឃើញ ពីភាពចាំបាច់នេះ លោក Clive Butle ព្រមទាំងលោក Ian Croft ជាសហស្ថាបនិក នៃ 60 road Studios បានអះអាង ពីការចូលរួម និងកិច្ចសហការ ជាមួយ ក្រុមរថយន្ត តន្រ្តីទិព្វខែ្មរនេះឡើង ព្រោះលោកយល់ថា ក្រុមរបស់លោក អាន ចនផន បានចូលរួមបម្រើការសិល្ប:បុរាណខ្មែរ ផ្សព្វផ្សាយពីការងារ ដល់ប្រជា សហគមន៍ឆ្ងាយៗ តាមរយ:ការបង្ហាញនូវ បណ្តាឧបករណ៍ភ្លេងបុរាណខ្មែរ មួយចំនួនដេលបាន បាត់បង់ទៅហើយ នោះ ឲ្យពួកគបានស្គាល់ និងស្តាប់ឡើងវិញ ហើយប្រសិន ជាក្រុមរបស់លោក អានចនផន មានបំណងក្នុងថតជា សម្លេងពីវណ្ណកម្ម ដែលពួកលោកផលិតបាន ខាងក្រុមលោក នឹងជួយក្នុង លក្ខខណ្ឌពិសេសបំផុត ព្រោះនោះជាការជួយគ្នា។

ចំពោះ សមាជិកតន្រ្តីករ នីមួយៗនៃក្រុមនេះសុទ្ធតែ មានប្រវត្តិតស៊ូ និងរឿងរ៉ាវកម្សត់ រៀងៗខ្លួន។ តួយ៉ាងដូចជា នុក ស៊ីណាត តន្ត្រីករវ័យ២៧ឆ្នាំ ខណៈលោក មានវ័យក្មេងជាងគេ ក្នុងក្រុម។ តន្ត្រីករមកពីទឹកដី សៀមរាបដែលទទួលបាន អាហារូបករណ៍ពី អង្គការសិល្បៈ ខ្មែរអមតៈរូបនេះ បានឲ្យដឹងថាខ្លួន អាចលេងឧបករណ៍ តន្ត្រីបានដល់ ទៅ ២៥ប្រភេទឯណោះ។

នៅគ្រប់តែដងផ្លូវ នៅពេលរថយន្តនេះ ឆ្លងកាត់ គ្រប់គ្នាតែងដណ្តឹងសួរគ្នាថា តើវាជាក្រុមតន្ត្រីមកពីណា? តាមពិតនោះគឺជា ក្រុមតន្ត្រីខ្មែរ ដែលធ្វើដំណើរ តាមរថយន្តឈ្មោះថា «រថយន្តតន្ត្រីទិព្វខ្មែរ» មានប្រភពចេញពី អង្គការសិល្បៈខ្មែរអមតៈ។

រថយន្ត តន្ត្រីទិព្វខ្មែរ អាចដំណើរការ ទៅបានការតាមរយៈ ជំនួយផ្ដួចផ្ដើមពី លោក ស្ទីវ រីជ ប្រមាណ ៣៦ ០០០ដុល្លារមកឲ្យ អង្គការសិល្បៈខ្មែរអមតៈ។ រថយន្តក្រុងដែលទិញ មកត្រូវបានគេប្រើវា ជាលើកដំបូងសម្រាប់ដឹក ក្រុមសិល្បៈកររបស់អង្គការ សិល្បៈខ្មែរអមតៈនា ខែកញ្ញាកន្លងមកពេល ទៅកាន់ខេត្តបាត់ដំបង។ ចំណែកការចេញដំណើរ លើកទី២គឺនៅខេត្តព្រះសីហនុ កាលពីប៉ុន្មាន សប្តាហ៍មុននេះឯង។

លោក អាន ចនផន និយាយថា៖ «តាមរយៈតន្ត្រី ពួកយើងមានភាពជិតស្និទ្ធ ដូចគ្រួសារតែមួយអ៊ីចឹង។ រថយន្តតន្ត្រីទិព្វខ្មែរ របស់យើងនឹងធ្វើដំណើរ ទៅគ្រប់ទីកន្លែងនៃ ផ្ទៃប្រទេសដើម្បី ផ្សព្វផ្សាយសិល្បៈ តន្ត្រីខ្មែរ»៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh