CamNews

កីឡាជាតិ 

ទស្សនាវីដេអូកីឡាករ វឌ្ឍនាកា និង ឡាបូរ៉ាវី ស៊ុតបំបាក់ ម៉ាកាវ ៣-០ លា្ងចមិញ

ភ្នំពេញ៖ អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រមាណជាង ៧.០០០នាក់ បានហោរកញ្ជៀវពេញពហុកីឡដ្ឋានស្ដាតចាស់ ក្រោយពេលឃើញកីឡាករជម្រើសជាតិខ្លួន បំបាក់ក្រុមជម្រើសជាតិម៉ាកាវយ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ នារសៀលថ្ងៃទី១២ ខែមីនានេះក្នុងជុំទី១ ជើងទី១ នៃវគ្គជម្រុះប្រចាំទ្វីបអាស៊ី ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ។

ក្រោយទទួលបានជ័យជំនះលើក្រុមបាល់ទាត់ជម្រើសជាតិម៉ាកាវភ្លាម លោកនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានផ្ដល់កិត្តិយសលើកទឹកចិត្តដល់កីឡាករកម្ពុជា នឹងបានគោរពតាមពាក្យសន្យា ដោយផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន១ម៉ឺនដុល្លារដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជាទៀតផង ។

ជ័យជំនះលើកនេះ ត្រូវបានអ្នកវិស័យកីឡាបាល់ទាត់កម្ពុជា លើកឡើងថា បាល់ទាត់កម្ពុជាពិតជារីកចម្រើន ទើបមាន អ្នកគាំទ្រចូលទស្សនាច្រើនដូច្នេះ ។ ខាងក្រោមនេះ គឺជាវីដេអូ នៃការរកបានគ្រាប់បាល់៣គ្រាប់ជាប់គ្នា ដោយខ្សែ ប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា២គ្រាប់ និងប្រធានក្រុមជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី ១គ្រាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia PP