ការដែលកីឡាករខឹងខ្លាំង បន្ទាប់ពីអាជ្ញាកណ្ដាលហូតកាត់ក្រហមបណ្ដេញចេញពីទីលានបាល់
ទាត់ គឺជារឿងធម្មតា។ ប៉ុន្តែ មានករណីមួយដែលធ្ងន់ធ្ងរជាងនេះ នោះគឺកីឡាករស្ម័គ្រចិត្តម្នាក់នៅ
Mexico បានប្រើក្បាល “ទង្គុក” យ៉ាងខ្លាំងទៅលើអាជ្ញាកណ្ដាល បណ្ដាលឱ្យអាជ្ញាកណ្ដាល ស្លាប់
បាត់បង់ជីវិត។
កន្លែងកើតហេតុ នៅក្នុងក្រុង Tulancingo រដ្ឋ Hidalgo ប្រទេស Mexico
យោងតាមសារព័ត៌មានក្នុងស្រុក ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងការប្រកួតបាល់
ទាត់មិត្តភាពនៅក្នុងក្រុង Tulancingo រដ្ឋ Hidalgo ប្រទេស Mexico កាលពីថ្ងៃអាទិត្យ (០៦/វិច្ឆិកា)
កន្លងទៅ។ កីឡាករដែលមានឈ្មោះថា Ruben Rivera Vazquez បន្ទាប់ពីបានធ្វើឱ្យមានកំហុស
ឆ្គងធ្ងន់ធ្ងរទៅលើកីឡាករនៃក្រុមគូប្រជែង ត្រូវបានអាជ្ញាកណ្ដាល Victor Trejo ហូតកាត់ក្រហម
បណ្ដេញចេញពីការប្រកួត។
ដោយសារតែខឹងខ្លាំងទៅនឹងការសម្រេចរបស់អាជ្ញាកណ្ដាល កីឡាករ Ruben បានប្រើក្បាល
របស់ខ្លួន ទង្គុកយ៉ាងខ្លាំងទៅលើដើមទ្រូងអាជ្ញាកណ្ដាល បណ្ដាលឱ្យដួលទៅលើដី។
ដំបូងឡើយ ក្រុមកីឡាករ និងទស្សនិកជន យល់ថា អាជ្ញាកណ្ដាលនេះគ្រាន់តែវិលមុខមិនអាច
ក្រោកបាន។ ប៉ុន្តែ ក្រុមបុគ្គលិកពេទ្យដែលមានវត្តមាននៅកន្លែងកើតហេតុ បានពិនិត្យឃើញថា
បេះដូងរបស់អាជ្ញាកណ្ដាល Trejo បានឈប់ដើរទៅហើយ។ បើទោះជាមានការសង្គ្រោះបន្ទាន់
ប៉ុន្តែ ក្រុមគ្រូពេទ្យមិនអាចជួយអាជ្ញាកណ្ដាលនេះបាន។
ការប្រតិកម្មមួយរបស់កីឡាករម្នាក់ បន្ទាប់ពីត្រូវអាជ្ញាកណ្ដាលដេញចេញពីការប្រកួត
ឆ្លៀងពេលស្ថានភាពកំពុងច្របូកច្របល់ ជនដៃដល់ Ruben ក៏បានគេចខ្លួនតាមរថយន្តមួយគ្រឿង។
បច្ចុប្បន្ន ជននេះកំពុងតែលាក់ខ្លួនពួកអាត្មា ហើយនគរបាលក៏កំពុងតែស្វែងរកជននេះដើម្បីនាំខ្លួន
មកផ្ដន្ទាទោសតាមច្បាប់៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail