CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN តែងតាំងក្រុមអ្នកច្បាប់ ដើម្បីស៊ើបអង្កេតលើអំពើហិង្សានៅព្រំដែនកាហ្សា

ក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃពុធ បានតែងតាំងក្រុមអ្នកច្បាប់ ដែលមានសមាជិក ៣ រូបដើម្បីបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមមួយ ចូលទៅក្នុងការរំលោភបំពានសិទ្ធិមនុស្សរបស់អ៊ីស្រាអែល នៅព្រំដែន កាហ្សា។

សេចក្ដីសម្រេច ក្នុងការបង្កើតភ្លាមៗនូវគណកម្មាធិការស៊ើបអង្កេតអន្ដរជាតិឯករាជ្យមួយនេះ ទទួលបាននូវការគាំទ្រយ៉ាងច្រើន កាលពីថ្ងៃសុក្រនេះ។ សមាជិកក្រុមប្រឹក្សាចំនួន ២៩ រូបបានបោះឆ្នោតគាំទ្រនូវសេចក្ដីសម្រេចនេះ ចំណែកឯសមាជិក ១៤ រូបធ្វើអនុប្បវាទ ខណៈសមាជិកមកពីអូស្រ្ដាលី និងអាមេរិក បានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចនេះ។


យោងតាមអ្នករាយការណ៍ពិសេស ប្រចាំការនៅលើទឹកដីប៉ាឡេស្ទីន លោក S Micjael Lynk  បានឱ្យដឹងថា ការប្រើប្រាស់កងកម្លាំងនៅក្នុងការតវ៉ារបស់អ៊ីស្រាអែល ដែលផ្ដើមកើតឡើងកាលពីថ្ងៃទី ៣០ ខែមីនា អាចត្រូវបានចាត់ទុកថាជា ឧក្រិដ្ឋកម្មសង្រ្គាម។

ក្រុមស៊ើបអង្កេត ដែលមានអ្នកជំនាញផ្នែកច្បាប់លោក David Michael Crane មកពីអាមេរិក លោក Sara Hossain មកពីបង់ក្លាដេស និងលោក Kaari Betty Murungi មកពីប្រទេសកេនយ៉ា ត្រូវបានប្រគល់ភារកិច្ចឱ្យស្រាវជ្រាវនូវអំពើហិង្សា ដែលអាចចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្រ្គាម និងវែកមុខជន ដែលទទួលខុសត្រូវក្នុងការប្រព្រឹត្ដ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: Mekongnet