CamNews

ព័ត៌មានអន្តរជាតិ 

លោក Obama គំរាម​ដាក់ទណ្ឌកម្មកូរ៉េខាងជើង ព្រោះបានសាកល្បង​នុយក្លេអែរលើកទី៥

ប្រធានាធិបតីអាមេរិក បាន​ថ្កោលទោស​ករណី​សាកល្បង​នុក្លេអែរ​របស់​កូរ៉េខាងជើងថាជា​ “ការ​
គំរាម​កំហែង​យ៉ាងខ្លាំង” ដល់សន្តិ​សុខ​ក្នុងតំបន់ ហើយលោកនឹងធ្វើការ​ជាមួយ​ដៃគូដើម្បីដាក់​
ទណ្ឌកម្មថ្មី​ទៅលើ​កូរ៉េខាងជាង។

ទីតាំង​កណ្ដាលនៃការ​ញាប់ញ័រ​ផែនដី ដោយ​សារ​ការសាកល្បងនុយក្លេអែរ​របស់កូរ៉េខាងជើង

Reuters ដកស្រង់សំដី​របស់​លោក Obama កាលពីម្សិលមិញ ឱ្យដឹងថា​ “និយាយ​ឱ្យ​ច្បាស់ គឺថា
អាមេរិក មិន នឹង​មិន​ទទួល​ស្គាល់​កូរ៉េខាងជើងថាជាមហា​អំណាចនុយក្លេអែរ​”។ ប្រធានាធិបតី
អាមេរិក​នឹង​ធ្វើការ​ដើម្បី “បោះជំហានទៅមុខ ដូចជា​ការ​ដាក់ទណ្ឌកម្មថ្មី ដើម្បី​ឱ្យ​កូរ៉េខាងជើង
​ឃើញអំពី​លទ្ធផល​នៃទង្វើគ្រោះថ្នាក់ និង​ខុសច្បាប់របស់ប្រទេស​នេះ”។

មេដឹកនាំអាមេរិក បាន​ពិភាក្សាតាមទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​កូរ៉េខាងត្បូង Park Geun-hye
និង​នាយក​រដ្ឋមន្ដ្រី​ជប៉ុន Shinzo Abe បន្ទាប់ពី​បាន​ដឹង​អំពី​ការ​សាកល្បង​នុយក្លេអែរ​លើ​កទី ៥
ដែល​ជា​ការ​សាកល្បង​ធំបំផុត​របស់កូរ៉េខាងជើង។ អង្គការ​សហប្រជាជាតិ​ កាលពីម្សិលក៏បាន​
បើកកិច្ចប្រជុំមួយ​ទៅតាមការស្នើរបស់អាមេរិក និង​ជប៉ុន​ដើម្បី​ពិភាក្សាអំពី​ករណី​សាកល្បង​នុយ
ក្លេអែរថ្មី​បំផុត​របស់​ក្រុងព្យុងយ៉ាង។

កូរ៉េខាងជើង កាលពីម្សិលមិញ​ក៏បាន​ប្រកាស​អំពី​ជោគជ័យ​នៃការ​សាកល្បងបំផ្ទុះក្បាល​គ្រាប់​នុយ
ក្លេអែរ ចំថ្ងៃ​បុណ្យ​ឯករាជ (៩កញ្ញា) លើកទី ៦៨។ ទីភ្នាក់ងារអង្កេតភូគព្ភសាស្ត្រអាមេរិក បានឱ្យ
ដឹងថា ការរញ្ជួយ​ដី​កម្លាំង ៥,៣ Richter កើតឡើងនៅ​ឯវាលសាកល្បងនុយក្លេអែរ​ Punggye-ri
របស់កូរ៉េខាងជើង។ ការសាកល្បង​នេះ​ក៏បាន​ធ្វើ​ឱ្យផែនដី​ញាប់ញ័រ​នៅតាមព្រំដែន​ចិន​ និង​កូរ៉េខាង
ជើង​ផងដែរ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Reuters


Tags: កូរ៉េខាងជើង សាកល្បងអាវុធ នុយក្លេអែរ លើកទី៥