CamNews

មិនគួរឲ្យជឿ 

ស្ត្រី​ដ៏​​ធាត់​ម្នាក់​ ធ្លាក់​ពី​​ជណ្តើរ​​សង្កត់​ប្តី​​ ដល់​​ស្លាប់ ​រី​ឯ​កូន​​រង​​របួស​​បាក់​ជើង

(ឥណ្ឌា)៖ ហេតុការណ៍គ្រោះថ្នាក់មួយ ដែលបានកើតឡើង នៅប្រទេសឥណ្ឌា បាន​ឆក់ យកជីវិតស្ត្រីដ៏ធាត់ម្នាក់ និងប្តីរបស់នាង និងកូនប្រសាស្រីរងរបួស បន្ទាប់ពីអ្នកទាំងនេះ ជួបឧបទ្ទវហេតុដែលនឹកស្មាន មិនដល់មួយ។

Manjula Vithlani អាយុ៦៨ឆ្នាំ បានធ្លាក់ពីជណ្តើរ រួចក៏សង្កត់ចំក្បាលប្តីបណ្តាលឲ្យថប់ដង្ហើមស្លាប់ ព្រោះតែទម្ងន់ខ្លួននាងធំខ្លាំងពេក ដល់ទៅ២៨២ផោន។ តាមហេតុការណ៍ឲ្យដឹងថា ប្តីប្រពន្ធទាំងពីររស់នៅ ជាន់ទី១ក្នុងផ្ទះដែលស្ថិត នៅតំបន់ Nagpur ដោយនៅថ្ងៃនោះ ពួកគេបានដើរទៅមើលកូន​ប្រុស Ashish ដែលទើបរៀបការប្រពន្ធថ្មោងថ្មី ហើយពួកគេរស់នៅជាន់លើ ស្រាប់តែ Manjula ដើរទៅមុនក៏រអិលជើង ធ្លាក់មកលើប្តីដែលកំពុងដើរពីក្រោយ សង្កត់គ្នាតែម្តង ជាអកុសលមិន ត្រឹមតែបុរសជាប្តី ដាច់ខ្យល់ស្លាប់ទេ រីឯប្រពន្ធដែលសង្កត់ប្តីនោះ ក៏បាត់បង់ជីវិតដូចគ្នា​ ព្រោះអ្នកទាំងពីររងការប៉ះទង្គិចខួរក្បាលយ៉ាងខ្លាំង។

កូនប្រសាស្រី ឃើញហេតុការណ៍នេះ ក៏ស្ទុះទៅជួយឪពុកម្តាយក្មេក ប៉ុន្តែនាងក៏រអិលធ្លាក់ចុះ ពី​កាំជណ្តើរដែរ ពេលនេះកំពុងសម្រាកព្យាបាលខ្លួន នៅមន្ទីរពេទ្យ ដោយសារបាក់ជើងម្ខាង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: india libya UAE Heatwave