CamNews

តារា 

Ronaldo ដោះអាវបញ្ចេញសាច់ដុំពេលឈ្នះ Champion League ព្រោះតែកំពុងថតរឿង

កាលពីសប្តាហ៍មុន ពេលដែល Ronaldo បានស៊ុតបាល់ ប៉េណាល់ទីចូល មួយគ្រាប់នៅក្នុងពេល ដែលក្រុម Real Madrid បាននាំមុខ Atletico Madrid រួចទៅហើយនោះ គេឃើញ Ronaldo បញ្ចេញ ក្បាច់ ដូចជាអស្ចារ្យណាស់អញ្ចឹង ដែលធ្វើអោយ ទស្សនិកជន រិះគន់ជាខ្លាំង ថាការប្រកួត វាឈ្នះ ទៅហើយម៉េចក៏ ស៊ុតបាល់ ប៉េណាំងទី មួយគ្រាប់ចូល ចុងក្រោយគេ អរខ្លាំងដល់ថ្នាក់ ដោះអាវ បញ្ចេញសាច់ដុំ អីណាអីណី ។



បើយោងតាម សារព័ត៌មានរបស់ អេស្ប៉ាញបាន អោយដឹងថា ហេតុតែ Ronaldo បានបញ្ចេញការ សប្បាយចិត្ត ខ្លាំងពេកនេះ គឺដោយសារតែ Ronaldo កំពុងតែថតរឿង ផ្ទាល់ខ្លួន ។ ដល់ពេលគិត ទៅវាត្រូវមែន ព្រោះពេលនោះ Ronaldo បានរត់តំរង់ ទៅកាំមេរ៉ា តែម្តងដើម្បី ដោះអាវ បញ្ចេញ សាច់ដុះ ។ ប្រភពដដែល បានបន្តថា រឿងដែល Ronaldo កំពុងតែថតនេះ ជាប្រភេទរឿង ជីវប្រវត្តិ របស់ខ្លួន តែម្តងដោយ មានចំណងជើងថា " Ronaldo : The Movie " ។

ឥលូវទស្សនិកជន បានដឹងហើយ កុំស្អប់ខ្ពើមគាត់ ព្រោះគាត់ពេលនោះ គឹត្រូវការថតរឿង ហើយ ម្យ៉ាងសប្បាយចិត្តដែលបាន ឈ្នះពានរង្វាន់ Champion League ជាលើកទី ២ ផងដែលលើកទី ១ ឈ្នះនៅឆ្នាំ ២០០៨ ជាមួយនិង Manchester United ៕ 

 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football ronaldo movie