CamNews

កំសាន្ត 

ធ្លាយដំណឹងថា ពេជ្រ សោភា មិនបានដាក់បទ "ទុយមុយ" សម្លាប់ អឿម រុន ទេ

ភ្នំពេញ៖ តារាចម្រៀងល្បីល្បាញ និងជាគ្រូបង្វឹកក្នុងកម្មវិធី ប្រឡងចម្រៀង របស់ពិភពលោក "The Voice Cambodai" កញ្ញា ពេជ្រ សោភា ត្រូវបានមហាដែលគាំទ្រ បេក្ខជន អឿម រុន ជេរនាងមិនតិចទេ ក្រោយពី អឿម រុន បានធ្លាក់ពីកម្មវិធី ព្រោះតែច្រៀងមិនបានល្អ និងមានការបោះឆ្នោត តិចតួច ពីទស្សនិកជន និងគ្រូបង្វឹកផ្ទាល់ខ្លួន ។

ពាក្យសម្ដីជេរដៀល ពេជ្រ សោភា មិនបានបញ្ឈប់ត្រឹមហ្នឹងទេ នៅតែជេរ នៅតែដៀមដាម គ្រប់ពេលវេលា គ្រប់ទីកន្លែង ថា នាងជាគ្រូបង្វឹកមិនល្អ និង រើសបទសម្លាប់ អឿម រុន ដើម្បីចេញឲ្យផុតៗពីកម្មវិធី សូម្បីតែផេកត្រូល( Page Troll ) នានា យកនាងទៅកាត់ត ក្លាយជារូបកំប្លែង ក្នុងចេតនាមើលងាយនាង ព្រោះតាំងពីដើមមក ត្រូវបានគេរិះគន់រហូត មិនលើកលែងឡើយ ពោលស្ទើរតែគ្រប់វគ្គនៃកម្មវិធី គ្មានវគ្គណានាងរួចខ្លួនទេ ។

ប្រភពមួយបានទម្លាយថា រឿងបទ "ទុយមុយ" នោះមិនមែន ពេជ្រ សោភា ជាអ្នកដាក់ឲ្យ អឿម រុន ច្រៀងឡើយ ពោលពេលគេកំពុង តែរើសបទគ្រប់ៗគ្នា អឿម រុន បែរជាអវត្តមាន មិនដឹងទៅឯណាមកឯណី ។ ក្រោយមកអ្នករៀបចំកម្មវិធី ក៏រើសបទហ្នឹងឲ្យគេតែម្ដង ព្រោះ អឿម រុន មិននៅរើសបទឲ្យខ្លួនឯង ក្រោយពីត្រឡប់មកវិញ គេមិនអនុញ្ញាតិ ឲ្យដូរវិញឡើយ បទណាបទហ្នឹងទៅ..! ។

កញ្ញា ពេជ្រ សោភា ហាក់តាមដានស្ថានការ ពេលកំពុងផ្សាយផ្ទាល់ នាងបាននិយាយថា ការដាក់បទចម្រៀង មិនមែនសម្លាប់ទេ ព្រោះអ្នកចម្រៀងត្រូវចេះ គ្រប់បទ ពិសេស បេក្ខជន ក្នុងកម្មវិធីនេះ ។ តែក្រោយគេជេរផង រិះគន់ផង នាង ក៏និយាយតែ ពាក្យមួយឃ្លាថា បើ អឿម រុន ជាកូនប្រុស ដើមទ្រូង៥ហត្ថ គួរតែចេញមុខ និយាយការពិត ឲ្យអ្នកគាំទ្រខ្លួនបានដឹង និងអស់សង្ស័យ។

ចំណែក អឿម រុន បេក្ខជនមានប្រជាប្រិយភាព ខាងបោះឆ្នោតឯណោះវិញ ចង់នរណាជេរ នរណារិះគន់ ក៏លោកមិនខ្វល់ឡើយ មិនមែនលោក ជាមនុស្សគេចវេសទេ ។ បើសូម្បីតែទូរស័ព្ទល្អមួយ ( Smart Phone ) ក៏លោកគ្មានប្រើផង តើមានអ្វី ដើម្បីលេងហ្វេសបុក និង មើលដឹងថា នរណាគាំទ្រនរណាខ្លះ? លោកមានតែទូរស័ព្ទ អិលចុចពិល (Nokai 3210) មួយប៉ុណ្ណោះ ហើយលុយធ្វើដំណើរ មកប្រឡងជួនមានជួនអត់ ។ ឆាកជីវិតអណ្ដែតដូចចក ពេលនេះលោកបានត្រឡប់ ទៅសៀមរាបវិញហើយ ៕





ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh