CamNews

តារា 

អតីតកីឡាករក្នុងក្លឹបនៅអង់គ្លេសម្នាក់ រៀបរាប់ពីជីវិតនា​កុមារភាព ត្រូវគេយកទៅលក់ ឲ្យប្រកបរបរផ្លូវភេទ

ព័ត៌មានកីឡា៖ អតីតកីឡាករខ្សែបម្រើក្លឹប​ បាល់ទាត់ក្នុងទឹកដី Premire League ម្នាក់វ័យ ២៧ ឆ្នាំបានលាតត្រដាង​ពី​ឆាកជីវិតអាថ៌កំបាំងរបស់ខ្លួន កាលពីកុមារភាព មុនពេលក្លាយខ្លួនជាកីឡាករ ថារូបលោក បានត្រូវគេ​បោក​យកទៅលក់ ក្នុងទឹកដីចក្រភពអង់គ្លេស ឲ្យបម្រើសេវាកម្មផ្លូវភេទ​។

លោក Al Bangura ដែលជាអតីតកីឡាករបាល់ទាត់ របស់ក្លឹប Watford FC បានរៀបរាប់ថា » ខ្ញុំបានត្រូវគេ​បញ្ជូនទៅកាន់ UK ហើយបង្ខំឲ្យធ្វើការជាប្រុសលក់ខ្លួន ។ ខ្ញុំពេលនោះមានអាយុទើបតែ ១៤ឆ្នាំ នោះទេ​ដោយចាកចេញពីស្រុកកំណើត គឺ ប្រទេស Sierra Leone ហើយក៏បានជួបបុរសម្នាក់ជនជាតិបារាំង ។ គាត់បានប្រាប់ខ្ញុំថា គាត់នឹងនាំខ្ញុំទៅលេងបាល់ទាត់ ។ កាលពីដំបូងឡើយ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំចង់រៀនសូត្រ​និង ក្លាយជាកីឡាករបាល់ទាត់  ហើយខ្ញុំអត់ចង់ធ្វើអ្វីក្រៅពីនេះនោះទេ ។ ប៉ុន្ដែខ្ញុំមិនដឹងថា គាត់មានបំណង​ផ្សេងសោះ ដោយនាំខ្ញុំទៅលក់ ឲ្យប្រកបអាជីវកម្មផ្លូវភេទយ៉ាងដូច្នោះ ។ បន្ទាប់ពីបានទៅដល់​ UK ខ្ញុំក៏ត្រូវគេ​យកទៅទុកក្នុងបន្ទាប់ថ្មលើអគាមួយកន្លែង តែម្នាក់ឯង ហើយក្រោយមកទៀត ភ្លាមៗនោះ ខ្ញុំក៏បានឃើញ​បុរសប្រមាណជា ២-៣​ នាក់ដើរមកជុំវិញខ្ញុំ ហើយក៏ចាប់ផ្ដើមធ្វើសកម្មភាពរំលោភខ្ញុំតែម្ដងទៅ ខ្ញុំពិតជាឈឺ​ចាប់ខ្លាំងណាស់ នៅពេលនោះ ព្រោះខ្ញុំនៅក្មេង ហើយតូច ខ្ញុំបានស្រែកខ្លាំងៗ ហើយពួក​គេទំនងជាយល់​ថា ខ្ញុំដឹងពីតួនារទីខ្ញុំនៅពេលនោះ គួរតែធ្វើអ្វីហើយ ជាការពិតណាស់ ខ្ញុំពិតជាដឹងថា ខ្ញុំគឺចង់​មកលេងបាល់​ទាត់ ដោយមិនដឹងថាមកធ្វើរឿងបែបនោះទេ ។  ខ្ញុំបានលួចរត់គេចខ្លួនរហូតអាច​មកខាង​ក្រៅបាន ខ្ញុំពិតជារងា ញ័រអស់រាងកាយ ខ្ញុំមិនដឹងពីគោលដៅគួរធ្វើអ្វីនោះទេ ខ្ញុំពិតជាអស់សង្ឃឹមក្នុង​ឆាកជីវិតខ្លាំងណាស់ ។ ខ្ញុំបានរស់នៅទៅតាមលទ្ធភាពដែលអាចធ្វើបាន ខ្ញុំគិតថា ខ្ញុំនឹងអស់ជីវិតត្រឹមនឹងហើយ តែដោយសំណាងល្អខ្ញុំក៏បានត្រូវបុរសម្នាក់ណែនាំឲ្យទៅ សុំការជ្រកកោននៅផ្ទះមួយ រហូតបាន ២ឆ្នាំ កន្លងផុត។ ដល់ពេលខ្ញុំមានអាយុ១៦ ឆ្នាំ ខ្ញុំក៏មានសិទ្ធអាចបញ្ចេញមតិ ដើម្បីបង្ហាញពី​ទុកលំ​បាក​ជាកុមារដែលត្រូវគេធ្វើការលក់ដូច ឲ្យបម្រើការផ្លូវភេទ។ ខ្ញុំពេលនោះ ពិតជាមានអារម្មណ៍ថា ដូច​ជា​មានជីវិតរស់ម្ដងទៀតយ៉ាងដូច្នោះ ហើយក៏មិនអាចបំភ្លេចបាននូវ កម្រងជិវិតដ៏ជូរចត់មួយនេះបានដែរ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 


Tags: Sport News Watford FC Al Bangura