CamNews

សំណើច 

សំណើច រឿង៖ ស្រីស្នេហ៍ ប៉ូលិស

មាន​នាយ​ប៉ូ​លី​សម្នាក់​អាយុ ៥0​ឆ្នាំ លប​លួច​មាន​ស្រី​ស្នេហ៍​នៅ​ក្រៅ​ផ្ទះ ។​ស្រី​ស្នេហ៍​នោះ​ចេះ​ថ្នាក់ថ្នម ចេះ​ប​ញ្ផោ​ធ្វើ​អោយ​នាយ​ប៉ូ​លី​ស​នោះ​ស្រលាញ់ ក៏​ទិញ​ម៉ូតូ Wave ស៊េរី 2007 អោយ​ទុក​គ្រាន់​ជិះ ។

​ថ្ងៃមួយ​ពេល​ស្រី​ស្នេហ៍​ជិះ​ម៉ូតូ ទៅ​ផ្សា ដើម្បី​ទិញ​ម្ហូប ក៏​ត្រូវ​ស្រី​ចំណាស់​ម្នាក់​បើកឡាន​គៀ ធ្វើ​អោយ​ខូច​ម៉ូតូ ពេល​នោះ​ស្រី​ស្នេហ៍​ក៏​ទូរស័ព្ទ​ហៅ​នាយ​ប៉ូ​លី​ស ។​លោកនាយ​ប៉ូ​លី​ស ក្រោយ​ពី​ដឹង​ថា​ស្រី​ស្នេហ៍ របស់​ខ្លួន​មាន​គ្រោះថ្នាក់​ក៏​ជិះឡាន​ទៅ​កន្លែង​នោះ​ភ្លាម ពេល​ទៅ​ជិត​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​បត់​ក្បាល​ឡាន ត្រឡប់​ទៅ​វិញ​យ៉ាង​រហ័ស ឃើញ​ដូចនេះ ស្រី​ស្នេហ៍​ក៏​ទូរស័ព្ទ​ហៅ​មក​វិញ ដោយ​និយាយ​ថា​"បង​ឯង​ទៅ​ណា ម៉េច​មិន​មក​ជួយ​អូន​អ​ញ្ចឹ​ង"នាយ​ប៉ូ​លី​ស​ឆ្លើយ​យ៉ាង​លឿន​ថា​"អូន​ឯង​ ដោះស្រាយ ជាមួយ​យាយ​កញ្ចាស់ នោះ​ចុះ​ព្រោះ​គាត់​ជា​ប្រ​ព​ន្ឋ​ដើម​បង​"ជួយ​មិន​បាន​ទេ ដោះស្រាយ​ខ្លួនឯង​ទៅ!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke