ព័ត៌មានអន្តរជាតិ ៖ ប្រភពពីមន្រ្តីប៉ូលីស គូសបញ្ជាក់ឲ្យដឹងថា ទីសក្ការៈបូជាមួយកន្លែងនៅក្នុងប្រទេស ប៉ាគីស្ថាននោះ រងនូវការវាយប្រហារអត្តឃាតដ៏សាហាវបំផុត ដែលឈានទៅសម្លាប់មនុស្ស តិចបំផុត ដល់ទៅ ៧២នាក់ ។
ប្រភពដដែលបន្តឲ្យដឹងថា ឧក្រិដ្ឋជនបានបំផ្ទុះខ្លួនឯងនៅកន្លែងកើតហេតុ ក្រោយបំពាក់គ្រាប់បែកជាប់ នៅនឹងខ្លួន ខណៈទីតាំងសក្ការៈបូជាមួយកន្លែងនោះ មានឈ្មោះថា Sufi saint Lal Shahbaz Qalandar នាទីក្រុង Sehwan ខេត្ត Sindh ប្រទេសប៉ាគីស្ថាន ។ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន Nawaz Sharif បានធ្វើ ការថ្កោលទោសការវាយប្រហារលើកនេះ ក្រោយ ISIS អះអាងថា ជាការវាយប្រហារ ពីសំណាក់ក្រុម ឧទ្ទាមរបស់ខ្លួន ។ គួររំឮកថា នេះគឺជាការវាយប្រហារសម្លាប់ដ៏សាហាវបំផុត ក្នុងរយៈពេលចុងក្រោយ នេះពីសំណាក់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ISIS ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថា ទីសក្ការៈបូជា ដែលជាទីតាំងវាយប្រហារសម្លាប់ខាងលើនោះ គឺជាទី សក្ការៈដ៏ចំណាស់បំផុតនៅក្នុងប្រទេស ដែលតែងតែទទួលបានការគោរពបូជាពីសំណាក់ពលរដ្ឋនៅ ក្នុងស្រុក ជាពិសេសរៀងរាល់ថ្ងៃព្រហស្បត្តិ៍ តែងតែទទួលបាននូវក្រុមមនុស្សទៅគោរពបូជា យ៉ាង ច្រើនកុះករ ព្រោះជាថ្ងៃសីល ឬថ្ងៃបូជា របស់សាសនាម៉ូស្លឹម ។ សាក្សីពីកន្លែងកើតហេតុឲ្យដឹងថា ឧក្រិដ្ឋជន ដើមឡើយក្លែងជាពលរដ្ឋធម្មតា រួចទៅគោរពបូជាទីសក្ការៈដូចគេឯង តែប្លែកត្រង់ថា ឧក្រិដ្ឋជនរូបនោះ បានសម្តែង សិល្បៈរាំ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ភ្លាមនោះ កាលបើមហាជន ជុំគ្នាហើយនោះ គេក៏គប់គ្រាប់បែក និងបំផ្ទុះខ្លួនឯងស្លាប់តែម្តង ជាលទ្ធផល ផែនការ ISIS ទទួលបាន ជោគជ័យ ខណៈសម្លាប់មនុស្សបានដល់ទៅ ៧២នាក់ ។ បុរសម្នាក់ គូសបញ្ជាក់ដល់សារព័ត៌មានក្នុង ស្រុកឲ្យដឹងថា ៖ ខ្ញុំបានឃើញសាកសពមនុស្សគ្រប់ទីកន្លែង ទាំងសាកសពក្មេងៗ និងស្រ្តី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី