CamNews

កីឡាអន្តរជាតិ 

Jose Mourinho អះអាងថា​ កីឡាករខ្លាំងរបស់ Man Unitd គឺនៅក្នុងហោប៉ៅកីឡាករ របស់គាត់

ព័ត៌មានកីឡា៖ លោក Jose Mourinho ក្រោយពី Chelsea ផ្ដួល Man United ដួលនឹងកន្លែងមក ក៏បាន​បោះពាក្យសម្ដីមកយ៉ាងពិរោះថា កីឡាករខ្លាំងៗរបស់ Man United គឺស្ថិតក្នុងហោប៉ៅរបស់ កីឡាករ​របស់គាត់​។ 

Chelsea បានផ្ទុះឡើងនូវការត្រេកអរយ៉ាងត្រហឹង ក្រោយពីក្រុមបានផ្ដួលក្រុមខ្លាំង​ Man United នៅនឹង​ទឹកដីរបស់ខ្លួន ត្រឹមពិន្ទុ ១-០ ធ្វើឲ្យលោក Jose Mourinho ងើយមុខឡើងអួតប្រាប់ដល់អ្នកការសែតថា កីឡាករ​ខ្លាំងៗរបស់ Man Unitd គឺស្ថិតហោប៉ៅរបស់ ក្រុម Chelsea ហើយឱកាសម្ដងនេះ​ ក្រុមស្ទើរ​តែ​​ទទួលបានជោគជ័យ ទាំងស្រុងហើយ សម្រាប់តំណែងជាម្ចាស់ពានរង្វាន់ រដូវកាលនេះ ។ ពីព្រោះ​ដោយ​ឡែក ក្នុងកណ្ដាប់ដៃ Chelsea នៅពេលនេះ មានពិន្ទុខ្ពស់ជាងគេដល់ទៅ ១០ ពិន្ទុទៅហើយ ។ 

Jose Mourinho បានបន្ដទៀតថា គម្រោងកែប្រែទម្រង់លេងរបស់ក្រុម ត្រូវបានរៀបចំរួចជាស្រេច ក្រោយ​ពី​លេចឮដំណឹងថា Man United បានសម្រេចចិត្ដ ផ្ទេរជើងខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន (Wayne Rooney) ឲ្យទៅជាខ្សែបម្រើវិញម្ដង នេះជាឱកាសមួយដ៏ល្អបំផុតសម្រាប់ក្រុម ដើម្បីបិទជើង​ ខ្សែ​ប្រយុទ្ធ រូបនេះឲ្យនៅនឹងមួយកន្លែង ។ ការប្រកួតបាល់ ប្រៀបដូចជាគណិតវិទ្យាផងដែរ​ ពេលលេង​ត្រូវតែគិត ដើម្បីស្វែងរកដំណោះស្រាយ ។ 

គូសបញ្ជាក់ផងដែរថា​ Chelsea នៅមានសង្ឃឹមអាចផ្ដួលក្រុមខ្លាំង ២ ក្រុមទៀតគឺ Arsenal និង Leicester ដែលអាចកាន់តែ ជម្រុញឲ្យពួកគេទទួលបានជោគជ័យជាម្ចាស់ពានរង្វាន់រដូវកាលនេះ ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Chelsea Man United