អ្នកបើកបរយន្ដហោះម្នាក់ អ្នកលោតឆត្រ៤នាក់ និងប្រជាជន២នាក់ បានរួចផុតពីការស្លាប់ នៅ
ពេលយន្តហោះតូចមួយ ហោះបុកផ្ទះមួយខ្នងនៅក្នុងរដ្ឋ Arizona អាមេរិក។
AP ដកស្រង់សំដីរបស់មន្ដ្រីក្រុង Phoenix ឱ្យដឹងថា យន្ដហោះ Cessna 182 ជួបគ្រោះថ្នាក់កាល
ពីយប់ថ្ងៃទី ១៧កញ្ញា ដោយមិនទាន់ដឹងពីមូលហេតុ នៅពេលចូលរួមក្នុងពិធីពិព័រណ៍រដ្ឋធម្មនុញ
ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់រដ្ឋធម្មនុយនៃសហរដ្ឋអាមេរិក។
មនុស្ស ៥នាក់នៅលើយន្ដហោះ បានគេចផុតពីការស្លាប់ នៅពេលពួកគេលោតចេញពីយន្ដហោះ
ដោយមានជំនួយពីឆត្រយោង មុនពេលយន្ដហោះៗទៅបុកផ្ទះមួយខ្នង។
អ្នកបើកបរយន្ដហោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសាររលាកភ្លើងនៅលើដៃ ប៉ុន្តែ មិន
បង្កគ្រោះថ្នាក់ដល់ជីវិត។
ប្ដីប្រពន្ធមួយគូ ក៏មានសំណាង គេចផុតពីគ្រោះថា្នក់ ប៉ុន្តែ ផ្ទះរបស់ពួកគេត្រូវបានបំផ្លាញទាំង
ស្រុង។
បំណែកនៃយន្ដហោះដែលបានឆេះ ត្រូវគេប្រមូលដាក់លើរថយន្ដ
សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវលើមូលមូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់នេះ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ AP/ abc15