CamNews

ព័ត៌មានអន្តរជាតិ 

Reuters បង្ហាញរូបភាព ថាក់ស៊ីន អតីត នាយករដ្ឋមន្រ្តីថៃ រងរបួសដៃ

សឹង្ហបុរី៖ នៅថ្ងៃ អង្គារ ទី ២៨ ខែ មករា ឆ្នាំ ២០១៤ នេះបានឲ្យដឹងថា លោក អេដ កាស៊ូ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានបង្ហាញរូបភាព អតីនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ កំពុងឈរ ជជែកជាមួយ អ្នកជំនួញនៅមុខ សណ្ឋាគារ មួយកន្លែងនៅ ប្រទេស សឹង្ហបុរី កាលពីយប់ថ្ងៃ ម្សិលមិញនេះ។

អ្វីដែលគួរឲ្យចាប់ អារម្មណ៍នោះ សង្កេតឃើញដៃស្តាំរបស់ លោក ថាក់ស៊ីន មានបង់រំរបួស ប៉ុន្តែគ្មានប្រភព ច្បាស់លាស់ណាមួយ បញ្ជាក់ថា លោក ថាក់ស៊ីន រងរបួសដោយអ្វីនោះទេ និង ធ្វើដំណើរមកសឹង្ហបុរី ក្នុងគោលបំណងអ្វីនោះទេ ខណៈដែលស្ថាន ការណ៍នយោបាយ ក្នុងក្រុង បាងកក កាន់តែមានសភាពការណ៍តានតឹងឡើង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social thailand ព័ត៌មានអន្តរជាតិ