កាលពីល្ងាចថ្ងៃទី 19/10/2012, នៅទីក្រុង Jinan ប្រទេសចិន មាននារីវ័យក្មេងម្នាក់បានលុត
ជង្គង់សុំទានលើដងផ្លូវ។ នារីម្នាក់នេះលាត់អាវបង្ហាញពោះដ៏ធំរបស់ខ្លួនបណ្តើរ ច្រៀងសុំទាន
អ្នកធ្វើដំណើរតាមផ្លូវបណ្តើរ។ តាមរយះទិដ្ឋភាពនេះមានអ្នកដំណើរជាច្រើននាក់បានឈប់
ឲ្យលុយផងដែរ។
ជាក់ស្តែង បើតាមមន្ត្រីនៅក្នុងទីក្រុងនេះបានឲ្យដឹងថា នារីម្នាក់នេះមានប្តី តែបានសរសេរថាប្តី
របស់ខ្លួនបានស្លាប់ហើយ។ តាមរយះពោះធំរបស់នាង គឺជាកត្តាមួយដែលបានទាក់ទាញទឹកចិត្ត
អ្នកដំណើរ ឲ្យមានចិត្តអាណិតអាសូរផ្តល់លុយឲ្យនាង។
តាមរយះសកម្មភាពនេះ មន្ត្រីនៅទីក្រុងនេះបានហាមឃាត់នាង និងយកនាងចេញ តែបានរយះ
ពេលតែពីរបីថ្ងៃប៉ុណ្ណោះ នាងក៏មកលុតជង្គង់សុំលុយនៅកន្លែងចាស់ដដែល។ ជាចុងក្រោយ
មន្ត្រីម្នាក់បានបង្ហើបឲ្យដឹងថា "ប្រាក់ខែ" របស់នារីវ័យក្មេងម្នាក់ គឺស្មើនឹងប្រាក់ដែលពួកគាត់រក
បានក្នុងរយះពេលកន្លះឆ្នាំឯណោះ៕
ដោយ៖ សិលា
ប្រភព៖ k14