CamNews

តារា 

Rihana ធ្វើអោយអ្នកក្រុងបារីស មិនសប្បាយចិត្ត

បន្ទាប់ពីបានចាកចេញ​ពី​ទីក្រុង​ឡុងដ៍​មក​ស្រុក​បារាំង​ តារា​ចម្រៀង​ រីហាណា ស្ទើរ​តែបង្ក
អោយមានជម្លោះធំ​នៅ​ឯ​ទីក្រុង​ប៉ារីស។

Rihana តារា​ចម្រៀង​ស្រី​វ័យ​២៤​ឆ្នាំ​ ​បាន​សរសេរ និងបង្ហោះ​កាល​វិភាគ​នៃជើង​រថភ្លើង ​របស់​
ខ្លួន​មក​ក្រុង​ប៉ារីស ប៉ុន្តែ​នៅ​ពេល​មាន​អ្នក​គាំទ្រ​ឈរ​រង់ចាំ​ទទួល​នាង​យ៉ាងច្រើន នាង​បែរ​ជា​
ខឹង និង​បង្ហាញ​ឥរិយាបថ​មិន​គាប់បីទៅ​វិញ។

Rihana បាន​សរ​សេរ​ជេរ​ប្រជាជន​បារាំង​ថា៖ «ពួក​បារាំង​ពិត​ជា​ឆ្កួត​ឡប់​មែន។ ទំរាំ​តែ​ចេញ​
ផុត​ពី​ស្ថានីយ​រថភ្លើង វាពិបាក​ដូច​ដើរ​ចេញពី​នរក​អ៊ីចឹង​»។

អ្វីដែល Rihana បានធ្វើ ​ត្រូវ​បាន​គេយល់ថា ជាការខ្វះសិល្បធម៌។ ចំណែកប្រធាន​ផ្នែក​សន្តិ
សុខ​ស្ថានីយ​រថភ្លើង​ ថ្លែងថា Rihana ពិត​ជា​មនុស្ស​គ្មាន​ការ​ទទួល​ខុសនោះទេ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD


Tags: Rihana star paris