ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ចុងក្រោយបំផុត គូសបញ្ជាក់ឲ្យដឹងថា តួរលេខអ្នកស្លាប់ ហោចណាស់ ៨៤នាក់បានស្លាប់បាត់បង់ជីវិត ខណៈជាង ១០០នាក់ផ្សេងទៀត ទទួលរងរបួសធ្ងន់ និងស្រាល ក្រោយមានការវាយប្រហារ ដោយការបើករថយន្តដឹកទំនិញបុករះហ្វូងមនុស្ស នៅទី ក្រុង Nice ប្រទេស បារាំង អំឡុងមានការប្រារព្ធបុណ្យឯករាជ្យជាតិ Bastille Day ។
អាជ្ញាធរក្នុងស្រុក ប្រទេសបារាំង បានបញ្ជាក់ឲ្យដឹងថា រថយន្តដឹកទំនិញមួយគ្រឿងនោះគឺផ្ទុកពោរ ពេញទៅដោយ សព្វាវុធ និងគ្រាប់បែក ។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរមានសមត្ថកិច្ច ក៏បានរក ឃើញអត្តសញ្ញាណប័ណ្ណជនដៃដល់ដូចគ្នាដែរ ខណៈអាចបញ្ជាក់បានថា មានវ័យ ៣១ឆ្នាំ មាន ដើមកំណើតជាជនជាតិ ទុយនេស៊ី ។
គួរបញ្ជាក់ថា អ្វីដែលជាភាពរន្ធត់ហួសពីការស្មានពាក់ព័ន្ធនឹងការវាយប្រហារសម្លាប់មនុស្សលើក នេះគឺថា
-ជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតនៅក្នុងទំព័រប្រវត្តិសាស្រ្ត ទីក្រុង Nice ប្រទេសបារាំង
-រថយន្តដឹកទំនិញមួយគ្រឿងនោះ ពោរពេញទៅដោយសព្វាវុធ និងគ្រាប់បែក
-បើកបុករះហ្វូងមនុស្សមានរយៈចម្ងាយឆ្ងាយជាង ២គ.ម តាមបណ្តោយមាត់ទន្លេក្រុង Nice
-ឧក្រិដ្ឋជនដែលបើកឡានបុករះ ត្រូវអាជ្ញាធរបារាំងបាញ់សម្លាប់
-អាជ្ញាធរប្រទេសបារាំង ប្តេជ្ញាសងសឹង បើសិនរកឃើញថា ជាការវាយប្រហារ ភារវកម្ម ពីក្រុមណាមួយ
-បារាំងប្រកាសទីក្រុងស្ថិតនៅក្នុងសភាពមានអាសន្ន ក្នុងរយៈពេល ៣ខែ ៕
ដោយ ៖ កុសល
ប្រភព ៖ បរទេស