(ប៉ារីស)៖ អតីតប្រធានាធិបតីបារាំង និងជាប្រធានគណបក្សសាធារណរដ្ឋ លោក Nicolas Sarkozy បានប្រកាសថា លោកនឹងបង្កើតទំព័រប្រវត្តិសាស្ត្របន្តទៀត សម្រាប់ប្រជាជនបារាំងទាំងអស់ គឺការឈរ ឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតី សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៧ ខាងមុខ។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។
ការប្រកាសនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណបក្សថ្មីរបស់លោក ដែលទើបតែបង្កើតក្រោយពីលោក រួចផុតពីរឿងក្តីចោទប្រកាន់ជាច្រើន ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើស៊ីសំណូក អំឡុងពេលលោកធ្វើការ ឃោសនារកសំឡេងឆ្នោតកាលពីអណត្តិមុន។ លោក Sarkozy អាយុ៦១ឆ្នាំ គឺជាប្រធានាធិបតីបារាំង ពីឆ្នាំ២០០៧ ដល់២០១២ ហើយប្រធានាធិបតីបន្តពីលោក គឺលោក ហ្វ្រង់ស័រ ហូឡង់ ដែលបានឈ្នះឆ្នោត កាលពីឆ្នាំ២០១២ និងកាន់អំណាចដល់បច្ចុប្បន្ន៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង