CamNews

ព័ត៌មានអន្តរជាតិ 

ចំនួនភ្ញៀវទេសចរបរទេសទៅកាន់បារាំង ធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការវាយប្រហារ ដោយ ISIS និងកូដកម្ម

(ប៉ារីស)៖ ចំនួនក្រុមភ្ញៀវទេសចរបរទេស បានធ្លាក់ចុះយ៉ាងខ្លាំង នៅប្រទេសបារាំង ក្នុងឆមាសទី២ ឆ្នាំ២០១៦ នេះបើតាមទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃសុក្រនេះ អំឡុងពេលមានការតវ៉ានៅតាមដងផ្លូវ, កូដកម្ម និងអាកាសធាតុមិនល្អ ហើយ និងបន្ទាប់ពីមានការវាយប្រហារ ដោយក្រុមឧទ្ទាម IS កាលពីខែវិច្ចិកាឆ្នាំមុន។ នេះបើតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ។


ចំនួន​ស្នាក់នៅពេលយប់ ក្នុងប្រទេសបារាំង ដោយក្រុមភ្ញៀវទេសចរបរទេស បានធ្លាក់ចុះ៨,៥ភាគរយ ក្នុងរយៈពេល៣ខែ គិតត្រឹមចុងខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ភ្ញៀវទេសចរក្នុងស្រុក ក៏បានធ្លាក់ចុះផងដែរ ក្នុងការដើរកម្សាន្ត ក្នុងប្រទេសរបស់ពួកគេ ជាមួយនឹងតួរលេខបានធ្លាក់ចុះ២,៩ភាគរយ៕



ប្រភព ៖ ស៊ិនហួរ/អ័រតេ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: France Paris Nice Truck ISIS