(អង់គ្លេស)៖ ស្ត្រីជនជាតិអង់គ្លេសម្នាក់ ត្រូវបានគេរកឃើញកំហុសថា នាងបានបង្ហោះរូបភាពអាសអាភាស របស់ចៅហ្វាយប្រុស នៅលើអ៉ីនធឺណេត បន្ទាប់ពីនាងផ្ទុះកំហឹង នឹងមេនោះ ដែលបណ្តេញនាងចេញ ពីការងារ។
នាង Kaylea Reid អាយុ២៦ឆ្នាំ គឺជាបុគ្គលិកនៅ Affinity Trust ដែលជាអង្គការសប្បុរសធម៌ ស្វែងរកមូលនិធិជួយជនពិការ តែនាងក៏ត្រូវមេបណ្តេញចេញ ពីការងារ ហើយជាការសងសឹក នឹងចៅហ្វាយឈ្មោះ Robert Page ស្ត្រីរូបនេះ ក៏យករូបភាពអាក្រាតកាយ របស់មេ ដែលផ្ញើឲ្យមើលមុនពេលរៀបការ យកទៅបង្ហោះនៅលើទំព័រហ្វេសប៊ុក រកស៊ីរបស់ប្រពន្ធមេនោះតែម្ដង។
ដំបូង បុរសជាចៅហ្វាយ និងបុគ្គលិកស្រីរូបនេះ ហាក់ស្និទ្ធស្នាលនឹងគ្នា ក្រោយពីនាងបែកពីមិត្តប្រុស ទើបមានការផ្ញើរូបអាក្រាត ឲ្យគ្នាមើលបែបនេះ។ លុះក្រោយមក Page ក៏រៀបការប្រពន្ធថ្មី ដែលជានាយកក្រុមហ៊ុនមួយ ហើយក៏មានរឿងរ៉ាវ ជាមួយ Reid រួចបានបណ្តេញនាង ចេញពីការងារ ធ្វើឲ្យស្ត្រីរូបនេះ ផ្ទុះកំហឹងក៏បង្ហោះរូបអាក្រាត របស់ចៅហ្វាយ ដើម្បីធ្វើឲ្យគេរងការអាម៉ាស់។
Reid ប្រឈមនឹងការជាប់គុក រយៈពេល២ឆ្នាំ តែក៏ត្រូវតុលាការបន្ធូរបន្ថយទោស នៅត្រឹម៦ខែវិញ ហើយក៏មិនបានបញ្ជាឲ្យនាងបង់សងជំងឺចិត្ត អ្វីដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង