ព័ត៌មានកីឡា៖ ខ្សែការពារ ក្លឹប Chelsea ឈ្មោះថា Filipe Luis ដែលបានផ្ទេរចេញពីក្លឹ Atletico Madrid ក្នុងទឹកដី អេស្ប៉ាញ កាលពីឆ្នាំ ២០១៤ ត្រូវបានក្លឹបដដែល ផ្ទេរយកទៅវិញហើយ ក្នុងតម្លៃខ្លួន ១៥ លានផោន ។
Atletico Madrid បានផ្ទេរយកខ្សែការពាររបស់ខ្លួន ឈ្មោះថា Filipe Luis ពីក្លឹប Chelsea វិញហើយ ក្នុងតម្លៃខ្លួន ១៥ លានផោន ខណៈដែលកីឡាកររូបនេះ កន្លងមក ក្លឹបបានលក់ឲ្យ Chelsea គឺមានតម្លៃ ១៥.៨ លានផោន។ Filipe Luis មានគម្រោងផ្ទេរចេញ ពី Chelsea តាំងពីចុងឆ្នាំ ២០១៤ ម្ល៉េះ ព្រោះដោយហេតុកីឡាករ មិនសូវមានពេលចូលរួមប្រកួតនោះទេ ហើយម្យ៉ាងវិញទៀតលោក Enrique Cerezo ដែលជាប្រធានក្លឹប ក៏អះអាងថា ក្លឹបរបស់លោក ក៏ត្រូវការខ្សែការពាររូបនេះត្រលប់មកវិញផងដែរ ។
Filipe Luis ថ្វីត្បិតតែបានផ្ទេរចូលមកកាន់ Chelea បានពេញមួយរដូវកាលមែន ប៉ុន្ដែកីឡាករមិនសូវជាមានឱកាសបង្ហាញពីសមត្ថភាពផ្ទាល់របស់ខ្លួននោះទេ ដោយហេតុភាគច្រើន ក្រុមតែងតែផ្ដល់ឲ្យកីឡាករ Cesar Azpilicueta ច្រើនជាង ។
ថ្លែងពីលោក Jose Mourinho វិញក្រោយពីសម្រេចចិត្ដលក់ហើយនោះ បានអះអាងថា ប្រសិនជាពួកគេចង់បានខ្សែការពារនេះទៅវិញ ពួកគេត្រូវតែហ៊ានចំណាយ ដូចដែល Chelsea ធ្លាប់ចំណាយកន្លងមក។
Chelsea មានគម្រោងចង់ចរចារទីផ្សារ ខ្សែការពារម្នាក់ទៀត គឺមានឈ្មោះថា Abdul Baba Rehman របស់ក្លឹប Augsburg ដែលមានតម្លៃត្រឹមតែ ១៧ លានផោន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .thehardtackle