បងថ្លៃ និងបងស្រីខ្ញុំតែងតែមានរឿងឈ្លោះប្រកែកគ្នាជារឿងៗ ថ្ងៃមួយបងថ្លៃខ្ញុំបានទិញកាំភ្លើងមួយដើម ដាក់នៅក្នុងផ្ទះ។
រាល់លើកនៅពេលដែលបងស្រីខ្ញុំ រករឿងឈ្លោះគ្នាជាមួយគាត់ គាត់តែងតែនៅស្ងៀម ហើយទៅយកកាំភ្លើងរបស់គាត់មកជូតលេងឃើញ ដូចនេះបងស្រីខ្ញុំលែងហ៊ានរករឿងគាត់ទៀតហើយ ដោយមិនអស់ចិត្តខ្ញុំសួរទៅកាន់បងខ្ញុំថា៖ បងឈប់រករឿងបងថ្លៃ ព្រោះខ្លាចគាត់បាញ់បងឯងមែនទេ? បងស្រីខ្ញុំ ឆ្លើយភ្លាម៖ ទេ! មិនមែនទេ គឺបងខ្លាច បងថ្លៃឯងបាញ់សំលាប់ខ្លួនហ្នឹងណា?៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke