ព័ត៌មានជាតិ & អន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ កាលពីវេលាព្រឹក ថ្ងៃទី ១៨ វេលាម៉ោង ៩ និង ៤៣ នា ទីព្រឹកអោយដឹងថា ប្រជាជន កម្ពុជា ជាច្រើនសិបនាក់ បានផ្អើលនាំគ្នា អុជធូបទាន ក្នុងគោលបំនង សុំសេចក្តីសុខ សុវត្ថិភាព ដល់យន្តហោះ ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន កាលពីសប្តាហ៍កន្លង ទៅនេះ ។
ដូចដែលបានឃើញ នៅក្នុងរូបស្រាប់ ដូចទៅនឹង ប្រជាជន បណ្តាប្រទេស ដទៃដូចគ្នាដែរ ខណៈជា មនុស្សជាតិ រស់នៅលើភពផែនដី តែមួយ ប្រជាជន ប្រទេស កម្ពុជា បាននាំគ្នា បន់ស្រន់ សុំសេចក្តី សុខ ដល់យន្តហោះ ខណៈពិធីនេះពួកគេ បានធ្វើឡើង កាលពីរាត្រី ថ្ងៃច័ន្ទ ទី ១៧ មីនា ឆ្នាំ ២០១៤ នេះ ពោលធ្វើនៅក្នុងទីក្រុង ភ្នំពេញ ប្រទេស កម្ពុជា ។
បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា មិនត្រឹមតែមាន ប្រជាពលរដ្ឋ ធម្មតា បន់ស្រន់ សុំសេចក្តី សុខដល់យន្តហោះ ដែលបានបាត់ខ្លូននោះទេ តែគេក៏ឃើញមាន លោកសង្ឃជាច្រើនអង្គផ្សេងទៀត ដូចគ្នាដែរ សរុបទៅ មានគ្នា អាចលើសពី ១០០ នាក់ទៅទៀត ។
គួររំឭកថា យន្តហោះ MH370 របស់ម៉ាឡេស៊ី បានបាត់ខ្លួន អស់រយៈពេល ១០ ថ្ងៃជាងមកហើយ ជា មួយនឹងភាពអាថ៍កំបាំង ពោល បើទោះជា មានការខិតខំប្រឹងប្រែង តាមរក ពីសំណាក់បណ្តាប្រទេស ច្រើនជាង ២០ ក៏ដោយចុះ ក៏នៅតែ ពុំទាន់មានតម្រុយដដែល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ