CamNews

តារា 

ឈិនឡុងជាអ្នកគាំទ្រ Man City

ក្នុងដំណើរទេសចរណ៍ប្រកួតនៅចិន ម្ចាស់ជើងឯក Primier League បាល់ទាត់អង់គ្លេស
បានមានការជួបមុខដ៏មានអត្ថន័យមួយ ជាមួយកំពូលតារា Kung Fu ឈិនឡុង (Jackie
Chan)។

បច្ចុប្បន្នគ្រូបង្វឹក Mancini កំពុងមានមុខនៅប៉េកាំង ដើម្បីរៀបចំចូលរួមប្រកួតលក្ខណមិត្តភាពដែល
មានឈ្មោះថា Winoly Cup។ បើទោះជានៅមិនទាន់ក្លាយជាក្លឹបដែលមានការគាំទ្រច្រើន នៅលើ
ទឹកដីដែលមានចំនួនប្រជាជនច្រើនជាងគេលើពិភពលោកនេះដូចក្លឹប Man United ប៉ុន្តែ Man City
ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅផងដែរពីអ្នកគាំទ្រចិន។

អ្វីដែលពិសេសជាងគេ គឺការជួបមុខគ្នាដ៏មានអត្ថន័យមួយរវាងក្រុមតារាបាល់ទាត់ម្ចាស់ជើងឯក
Primier League និងកំពូលតារា Kung Fu ភាពយន្តចិន លោកឈិន ឡុង។ ក្នុងការសំណេះសំ-
ណាលគ្នានោះ ឈិន ឡុងបាននិយាយថា គាត់ចូលចិត្តតាមដានការប្រកួតរបស់ Man City ណាស់
និងរបៀប យុទ្ធសាស្រ្តដែលគ្រូបង្វឹក Mancini ដណ្តើមបានពានរង្វាន់ម្ចាស់ជើងឯកកាលពីរដូវមុន
នេះ។ ក្រៅពីនេះ ឈិន ឡុង ក៏បានធ្វើការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមកីឡាករទាំង-
អស់របស់ Man City ដែលបានធ្វើដំណើរមកដល់ប្រទេសចិនធ្វើការប្រកួត។

ឈិន ឡុង និងក្រុមកីឡាករ Man City

ឆ្លើយតបនឹងទឹកចិត្តរបស់ ឈិន ឡុង, Man City បានផ្តល់ជូនកំពូលតារា Kung Fu នូវអាវប្រកួត
មួយដែលមានលេខអាវ12។ នៅលើអាវនោះ មានហត្ថលេខាគ្រប់កីឡាករដែលបានចូលរួមការ
ប្រកួតនៅចិននេះ ដូចជាកីឡាករ Kompany, បងប្អូន Toure និង Zabaleta...

តាមការប៉ាន់ស្មាន នៅ 19h00 ថ្ងៃទី 27/7, Man City នឹងមានការប្រកួតជាមួយ Arsenal លក្ខណៈ
ដណ្តើមពានរង្វាន់មិត្តភាព Winoly៕

ដោយ៖ សិលា
ប្រភព៖ 24h


Tags: Jackie Chan Man City fans football sport