ព័ត៌មានកីឡា៖ ព្រឹតិ្ដការណ៍ព្រឹកមិញ ពិតជាអស្ចារ្យលើសការស្មាន Barcelona ពិតជាធ្វើបានល្អច្រើន ដោយក្រុមអាចសាងគុណសម្បត្ដិសាជាថ្មី ជាមួយនិងការបំបាក់ក្រុមភ្ញៀវ Elche ក្នុងពិន្ទុ ៥ ទល់និង ០ ។
ក្រុមម្ចាស់ផ្ទះ Barcelona កាលពីព្រឹកមិញ ប៉ះជាមួយក្រុមភ្ញៀវ Elche ក្នុងជំនួបប្រកួត Copa del Rey របស់ប្រទេសអេស្ប៉ាញ បានបង្ហាញស្នាដៃសាជាថ្មី ជាមួយវត្ដមានដើមការប្រកួត របស់ Lionel Messi និង Neymar ដែលខុសពីការប្រកួតចុងក្រោយជាមួយក្រុម Real Sociedad ដែលកីឡារទាំង ២ មានឱកាសប្រកួត ត្រឹមតែតង់ទី ២ ហើយត្រូវបរាជ័យទាំងស្រុង ក្នុងគ្រាប់ចុងក្រោយ ១ គ្រាប់។ ប៉ុន្ដែការប្រកួតម្ដងនេះ ក្រុមមិនបានធ្វើឲ្យថ្នាក់ដឹកនាំអន់ចិត្ដឡើយ គឺក្រុមអាចរកពិន្ទុបានដល់ទៅ ៥ គ្រាប់ ទល់និង ០ ដោយកីឡាករ Neymar ២ គ្រាប់ នៅនាទីទី ៣៥, ៥៩ Suárez នៅនាទីទី ៤០ Messi នៅនាទីទី ៤៥ (គ្រាប់ប៉េណាំងទី) និង ចុងក្រោយដោយ Jordi Alba នៅនាទីទី ៥៦ ។
ក្រោយពីទទួលបានជ័យជំនះដូច្នោះ Barcelona មិនមានឱកាស ជួបជាមួយ Real Madrid ម្ដងទៀតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី ២២ ខែមិនា ឆ្នាំ ២០១៥ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី