(ចិន)៖ បុរសចំណាស់ម្នាក់ រស់នៅទីក្រុង ខេត្ត Sichuan ប្រទេសចិន ដែលត្រូវបានគេប្រកាសថា ស្លាប់ទៅហើយ បានធ្វើឲ្យក្រុមគ្រួសារភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគាត់ងើបឡើង ពីមឈូសកំឡុងប្រារព្ធពិធីបុណ្យសព ហើយសួរពួកគេ ពីអ្វីកំពុងកើតឡើង។
បុរសចំណាស់អាយុ៧៥ឆ្នាំ មានអាការៈលែងដកដង្ហើម ហើយត្រជាក់ដៃជើងខ្លាំង រហូតដល់គ្រូពេទ្យ និងគ្រួសារជឿថា គាត់បាត់បង់ជីវិតទៅហើយ ក៏សមាជិកគ្រួសារបានចាត់ចែងរៀបចំ មឈូសដាក់សព និងរៀបចំពិធីបុណ្យ ស្រាប់តែ៨ម៉ោងក្រោយ អព្ភូតហេតុដ៏អស្ចារ្យកើតឡើង គឺបុរសចំណាស់រូបនេះ ស្ទុះក្រោកឡើងពីមឈូស ហើយស្រែកសួរកូន ថា តើមានអ្វីកើតឡើង កំពុងរៀបចំបុណ្យសពគាត់ ឬមិនមែន?
ចំណែកកូនៗឃើញ ដូច្នេះហាក់តក់ស្លុតណាស់សឹងមិនជឿថា ឪពុកនៅមានជីវិតឡើយ តែពួកគេក៏ត្រេកអរដែរ និងបានលើកគាត់ចេញពីមឈូសរួច សុំខមាទោសឪពុក។ ទោះជាយ៉ាងណា បុរសចំណាស់រូបនេះ ហាក់មានសម្ពាធឈាមខ្សោយណាស់ និងបរិភោគអាហារមិនបានច្រើនឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង