BAMAKO: ការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ កងកម្លាំងយោធារបស់ប្រទេសម៉ាលី
ដែលទទួលការឧប ត្ថម្ភពីទ័ពសម្ព័ន្ធមិត្ត បានវាយប្រហារប្រឆាំងក្រុមភេរវករ នៅទីក្រុងGao
ភាគឦសាន បណ្តាលឲ្យមនុស្សប្រមាណ ១០០នាក់ស្លាប់ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា
ឆ្នាំ២០១៣កន្លងទៅ។ នេះបើយោងតាមការលើកឡើង របស់ ប្រជាជនរស់នៅក្នុងតំបន់ និង
ប្រភពចេញពីមន្ទីរពេទ្យ ប្រាប់ទីភ្នាក់ងារព័ត៌មានស៊ិនហួ។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ បានឲ្យដឹងដោយ
លើកឡើងនូវសំដី របស់មន្ត្រីពេទ្យប្រចាំតំបន់តាមរយៈទូរស័ព្ទថា ពួកគេមានការព្រួយបារម្ភ
ហើយពួកគេពុំមានពេលគ្រប់គ្រាន់ សម្រាប់រាប់ចំនួនជនរងគ្រោះនោះទេ ប៉ុន្តែអ្វីដែលពួកគេ
មានភាពប្រាកដប្រជានោះគឺ មានមនុស្សប្រមាណ ១០០ នាក់ បានស្លាប់។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការបាញ់ប្រហារគ្នាយ៉ាងព្រៃផ្សៃមួយ
រវាង ក្រុមកងកម្លាំង យោធា ប្រទេសម៉ាលី និងក្រុមបះបោរ ក្នុងតំបន់កណ្តាល នៃទីក្រុង
Konna។ ដោយឡែកកាលពីថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៣ កងកម្លាំងប្រទេសបារំាង បាន
ប្រកាសជួយអន្តរាគមន៍ ដោយផ្តល់កម្លាំងយោធារបស់ខ្លួន ដើម្បីប្រឆាំងនឹងការវាយប្រហារ
របស់ក្រុមបះបោរសំដៅទៅលើកម្លាំងរដ្ឋាភិបាលក្នុងតំបន់ភាគខាងត្បូង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល