CamNews

កីឡាអន្តរជាតិ 

Chelsea ផ្ដួលក្លឹប Barcelona ដោយលទ្ធផលគ្រាប់បាល់ ប៉េណង់ទី 4-2

ព័ត៌មានកីឡា៖ ក្លឹប Chelsea ប៉ុន្មាននាទី​មុននេះ​បន្ដិច បានបង្កា្រប ក្លឹប អ្នកមានបុណ្យ Barcelona ក្រោមលទ្ធផ​លពន្ទុ ២-២ ដោយបានគ្រាប់ជំនួយ ប៉េណង់ទី ៤-២។ 

ក្លឹបតោខៀវ Chelsea បានបើកការប្រយុទ្ធយ៉ាងស្វិតស្វាញចាប់តាំងពីនាទីដំបូង ​ដោយកីឡាករខ្សែបម្រើប្រ យុទ្ធ Eden Hazard រហ័សបង្កើតស្នាដៃ រកបានមួយគ្រាប់ដំបូងនៅនាទីទី ១០ ដើមការប្រកួត។ ថ្វីត្បិតតែ​ Chelsea អាច​រកគ្រាប់បាល់ បាននាំមុខក៏ ដោយមែន ប៉ុន្ដែ ភ្លេចខ្លួននៅនាទី បន្ទាប់​ គឺ ៥២ និង ៦៦ ក្លឹបក៏ត្រូវរបូត ២គ្រាប់វិញផ្ទួនៗ ដោយ​កីឡាករ Luis Suarez និង Sandro ។ តែទោះជាយ៉ាងណាក៏ដោយ​ Chelsea នៅមិនទាន់អស់សង្ឃឹម​នោះ​ទេ ដោយនៅនាទីទី ចុងបញ្ចាប់ការប្រកួត ក្រុមក៏ត្រូវ កីឡាករ Gary Cahill រកបានមួយគ្រាប់ ១ ទៀត ដោយលទ្ធផល ២ ស្មើ។ Chelsea មានឱទទួលបានជ័យ ជំនះ ដោយការស៊ុត​បាល់ប៉េណង់ទី ចុងក្រោយ ក្រុមធ្វើបានល្អដោយ រកបានរហូតដល់ទៅ ៤ គ្រាប់ ចំណែក Barcelona អាចរកបាន ២ គ្រាប់តែប៉ុណ្ណោះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ skysports


Tags: Sport News Chelsea barcelona