CamNews

ព័ត៌មានអន្តរជាតិ 

ស៊ូថេប ប្រកាសថ្ងៃចន្ទ សប្តាហ៍ក្រោយ ជាថ្ងៃតវ៉ាយកជ័យជម្នះ

បាងកក៖ អតីតឧបនាយករដ្ឋមន្ត្រី មកពីគណបក្ស ប្រជាធិបបតេយ្យ និង បច្ចុប្បន្នជាមេដឹកនាំ ចលនាផ្តួល រំលំរបប ថាក់ស៊ីន បានអះអាងកាល ពីថ្ងៃសុក្រ ម្សិលមិញនេះថា ក្រុមប្រឆាំងបាន ជ្រើសរើសយកថ្ងៃចន្ទ ទី០៩ ខែធ្នូ សប្តាហ៍ក្រោយនេះ ជាថ្ងៃចុងបញ្ចប់នៃការ តវ៉ាផ្តួលរំលំ រដ្ឋា ភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ឲ្យបាន សម្រេច។

សារព័ត៌មាន The Nation របស់ថៃបានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី០៧ ខែធ្នូ នេះថា ការថ្លែង របស់លោកស៊ូថេប បានកើតឡើងអំឡុងពេល ដែលរូបកំពុងតែស្ថិតនៅ ក្នុងបទចោទប្រកាន់ ពីការដឹកនាំចលនា បះបោរ ឬ ក្បត់ ជាតិ។

លោក ស៊ូថេប អះអាងថាលោកនឹងដឹកនាំ បាតុករទៅតវ៉ានៅឯវិមានរដ្ឋាភិបាល ក្នុងទីក្រុង បាងកក រហូតដល់ ពេលណាដែលខ្លួន អាចគ្រប់គ្រងកន្លែងនោះបាន។ ដោយឡែកបាតុករនៅ ឯតំបន់ រ៉ាចដំានឿន និង ម៉ាកកាវ៉ាន់ ក៏នឹងធ្វើការចាប់ផ្តើមតវ៉ាឡើងវិញ នៅពេលតំណាល គ្នានោះផងដែរ។

គួរបញ្ជាក់ថា ក្រុមបាតុករទាំងអស់បានផ្អាក ធ្វើបាតុកម្មចាប់តាំងពី ថ្ងៃចំរើនព្រះជនព្រះមហាក្សត្រថៃ ថ្ងៃទី០៥ ខែធ្នូ មកម្ល៉េះ ហើយពួកគេនឹងមិនបញ្ចប់កំហឹង របស់ខ្លួននោះឡើយ លុះត្រា ណាតែរបប ដែលនាំ ដោយលោកស្រី យីងឡាក់ ប្អូនស្រីបង្កើតរបស់លោក អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និង បក្សពួក លាលែងចេញពីតំណែង និង ភៀសខ្លួនចេញក្រៅប្រទេស ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ