ទេសភាពដ៏ស្រស់ស្អាតនៃទឹកជ្រោះ តាតៃទាក់ទាញភ្ញៀវទេសចរមកពីជុំវិញ ពិភពលោក។
ការអភិរក្សធម្មជាតិ និងសត្វព្រៃនៃទឹកជ្រោះតាតៃ កោះកុងធ្វើអោយវាក្លាយជាកន្លែងដ៏ទាក់
ទាញ ដែលភ្ញៀវទេសចរទៅទស្សនា ញឹកញាប់បំផុតមួយក្នុងខេត្តកោះកុង។ ភ្ញៀវទេសចរ
ចូលចិត្តទស្សនា ទេសភាពទឹកធ្លាក់ និង ព្រៃឈើខៀវស្រងាត់នៃតំបន់ជុំវិញនោះ។ អ្នកប្រ
ហែល ជានឹងឃើញសត្វព្រៃ និង រុក្ខជាតិ មួយចំនួន នៅពេលអ្នកបើកបរទៅកាន់ទឹកជ្រោះ
តាតៃ ខេត្តកោះកុង។ ធម្មជាតិបៃតងអមសងខាងផ្លូវទៅកាន់ទឹកជ្រោះតាតៃកាន់តែធ្វើអោយ
ការធ្វើដំណើររីករាយឡើង។
អ្នកនឹងមកកាន់ទឹកជ្រោះតាតៃចម្ងាយ ប្រហែល ៥០គីឡូម៉ែត្រ ពីទីរួមខេត្ត។ ការធ្វើដំណើរ
ត្រូវចំណាយពេលប្រហែលសែសិបប្រាំនាទីពីទីរួមខេត្ត ព្រោះវាមានទីតាំងនៅក្នុងឃុំត្រពាំង
រូងនៃស្រុកកោះកុង។ រុក្ខជាតិនិងសត្វព្រៃនៃតំបន់ជិតៗនោះធ្វើអោយទឹកជ្រោះនេះក្លាយជា
កន្លែងដែលគេចូលចិត្តទស្សនាមួយក្នុងស្រុកទាំងមូល៕
សូមទស្សនា រូបភាប ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia