CamNews

ទេសចរណ៍ 

Waymouth ទីកន្លែងមនោរម្យ សម្រាប់អ្នកចេញពី មើលអូឡាំពិក ទៅទស្សនា

ប្រទេសអង់គ្លេសឆ្នាំនេះបានក្លាយជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិករដូវក្ដៅ ហើយលោកអ្នកដឹង
ទេថាសម្រាប់ភ្ញៀវដែលចេញពីមើលអូឡាំពិក ហើយគេគ្រប់គ្នានាំគ្នាទៅណា?

តំបន់ Weymouth គឺជាតំបន់មាត់សមុទ្ទដែលត្រូវបានគេយកធ្វើជាកន្លែងប្រារព្ផកម្មវិធីប្រកួតទូក
កាលពីឆ្នាំ ២០០៥ ហើយមកដល់ពេលនេះទឺកន្លែងនេះត្រូវបានក្លាយជាកន្លែងទេសចរណ៍ដ៏សែន
មនោរម្យដែលមានភ្ញៀវទេសចរណ៍ជាច្រើនបានចួលមកលេងយ៉ាងច្រើនកុះករ ហើយគេជឿជាក់
ថាទឺកន្លែងនេះនឹងក្លាយជាកន្លែងដែល មនុស្សមកលេងក្រោយអូឡាំពិកច្រើនបំផុត។

ប៉ុស្ត៍ទូរទស្សន៍ Sky News បានចេញសម្ភាសន៍ម្ចាស់សណ្ឋាគារដែលនៅតាមមាត់សមុទ្ទ មានខ្លះ
បានប្រាប់ថាសណ្ឋាគាររបស់ពួកគេត្រូវបានគេកក់បន្ទប់ទុកសម្រាប់ក្រោយអូឡាំពិកនេះគឺមានការ
កក់ទុកតាំងពីមុនបុណ្យគ្រីស្មាស់ មកម្លេះ។

ហើយជាធម្មតាមានសណ្ឋាគារមួយចំនួនក៏ឡើងថ្លៃ ហើយសណ្ឋាគារខ្លះក៏រក្សាតម្លៃនៅដដែលដែរ។
តំបន់នេះគឺជាតំបន់សមុទ្ទដែលមានទេសភាពស្រស់ត្រកាលគួរអោយគយគន់។ នេះគឺជាគុណសម្បិត្ត
មួយរបស់កម្មវិធីអូឡាំពិក គឺបាននាំភ្ញៀវទេសចរណ៍មកលេងអង់គ្លេសច្រើនមែនទែន៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Skynews 

 


Tags: travel england uk olympic