CamNews

ព័ត៌មានអន្តរជាតិ 

David Cameron សម្រេចចិត្តលាលែងពីសមាជិកសភាបន្ថែមទៀត ក្រោយពីបញ្ចប់តំណែងនាយករដ្ឋមន្ត្រី

(ឡុងដ៍)៖ អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស លោក David Cameron បានសម្រេចចិត្ត លាលែងពីសមាជិកសភាមកពីទីក្រុង Witney ហើយនៅមុននេះបន្តិច បន្ទាប់ពីការបោះឆ្នោត ធ្វើប្រជាមតិចាកចេញពីអឺរ៉ុប បានសម្រេចកាលពីខែសីហា ដែលឈានទៅដល់ការលាលែង ពីតំណែងជានាយករដ្ឋមន្ត្រី និង ឲ្យលោកស្រី Theresa May កាន់តួនាទីនោះបន្ត។ នេះបើតាមការ ចេញផ្សាយ ដោយ BBC នាយប់ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។


លោក Cameron វ័យ ៤៩ឆ្នាំ បានធ្វើជាសមាជិកសភាតំណាងទីក្រុង Witney តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ហើយលោកបានក្លាយជា មេដឹកនាំគណបក្សអភិរក្សនិយម កាលពីឆ្នាំ ២០០៥ និងបន្ទាប់មកទៀត លោកបានក្លាយជា នាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១០៕




ប្រភព ៖ ប៊ីប៊ីស៊ី 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: london,  England,  UK,  US,  Int news,  Hot news,