(សៅប៉ូឡូ)៖ ក្រុមបាល់ទាត់សាំបាប្រេស៊ីល បន្តភាពខ្លាំងរបស់ខ្លួនតាមរយៈលត់ក្រុមរងជើងឯក World Cup 2014 អាហ្សង់ទីន៣-០ ព្រឹកមិញនេះ ដើម្បីបន្តគ្រប់គ្រងកំពូលតារាងដាច់ដោយមាន ២៤ពិន្ទុ ក្នុងការប្រកួតលើកទី១១នេះ។
កីឡាករខ្សែប្រយុទ្ធ Messi មកពីក្លឹប FC Barcelona មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះប្រេស៊ីលបានឡើយ ក្រៅពីត្រូវបាន ខ្សែប្រយុទ្ធមកពីក្លឹប Liverpool, Philippe Coutinho រកបានគ្រាប់នាំមុខ ១-០ នៅនាទីទី២៥ មុនពេល Neymar បន្ថែមគ្រាប់ទី២ នៅនាទីទី៤៥ និងមិត្តរួមក្រុម Pualinho បន្ថែមគ្រាប់ទី៣ នៅនាទីទី៥៩។
ចប់ការប្រកួតពេញម៉ោង ប្រេស៊ីល ៣ និងអាហ្សង់ទីន ០ ដែលជាជ័យជំនះលើកទី៧របស់ប្រេស៊ីល ក្រៅពីស្មើ៣ និងចាញ់១ ឈរនៅកំពូលតារាង តាមពីក្រោយដោយអ៊ុយរូហ្គាយ មានពិន្ទុ២៣ បន្ទាប់ពីទើបឈ្នះក្រុមភ្ញៀវអេក្វាទ័រ ២-១ ព្រឹកមិញដូចគ្នា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង