កីឡាអន្តរជាតិ ៖ ឡានដឹកអ្នកកាសែតចម្រុះជាតិសាសន៍ ដើម្បីយកព័ត៌មាន ការប្រកួតកីឡាអន្តរ ជាតិ Rio Olympics 2016 នោះ រងនូវការវាយប្រហារ កាលពីថ្ងៃអង្គារនេះ ប៉ុន្តែភ្លាមៗ ពុំទាន់ជាក់ ច្បាស់នៅឡើយទេ ថាតើ ករណីកញ្ជក់បង្អួចរថយន្តដែលបានបែកខ្ទេចនោះ រងនូវការវាយប្រហារ ដោយសារតែគ្រាប់កាំភ្លើង ឬដុំថ្ម នេះបើយោងតាមសម្តីសាក្សីម្នាក់ ដែលជាអ្នកកាសែតធ្វើដំណើរ លើរថយន្ត។
Gaston Sainz អ្នកកាសែតមកពីកាសែត La Nacion របស់ អាហ្សង់ទីន ដែលបានធ្វើដំណើរលើ រថយន្តក្រុងដែរនោះអោយដឹងថា អ្នកកាសែតមកពីប្រទេស បេឡារ៉ូសម្នាក់រងនូវរបួសធ្ងន់រយះដៃ នាវិនាទីនៃការវាយប្រហារលើកនេះ ។ គួររំឮកថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ធ្លាប់ មានការវាយប្រហារ បាញ់រះគ្រាប់ពិត ទៅលើមជ្ឈមណ្ឌលព័ត៌មាន ។
ដោយឡែក ការវាយប្រហារថ្ងៃអង្គារនេះ អ្នកកាសែតរាល់គ្នាភ័យស្លន់ស្លោ ខណៈក្រាបយកតែរួច ខ្លួន បន្តិចក្រោយមក ក្រោយធ្វើដំណើរបាន ២គ.ម ក៏មានបទអន្តរាគមន៍ ពីមន្រ្តីប៉ូលីសក្នុងស្រុក រួចហែហមអ្នកកាសែតទាំងអស់ ទៅកាន់មជ្ឈមណ្ឌលសារព័ត៌មាន ។ ពុំទាន់ជាក់ច្បាស់នៅឡើយ ទេថាតើ កញ្ចក់រថយន្តបែក ផ្នែកខាងស្តាំនៃរថយន្តនោះ រងនូវការវាយប្រហារ ដោយគ្រាប់កាំភ្លើង ឬក៏រងនូវការវាយប្រហារដោយដុំថ្ម ។ ទន្ទឹមនឹងនេះ ក្រុមដែលបើកការវាយប្រហារនោះ ក៏ពុំទាន់ បានដឹងជាក់ច្បាស់ដូចគ្នាដែរ ។ រថយន្តខាងលើ ចំណុះដោយអ្នកកាសែត ត្រលប់ពីសង្កាត់ Deo- doro Olympic រួចបន្តដំណើរឆ្ពោះទៅកាន់ មណ្ឌលសារព័ត៌៌មានដែលមានទីតាំង នៅក្រុង Barra da Tijuca ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន