CamNews

កីឡាអន្តរជាតិ 

Arsenal ត្រូវ Bor Dortmd កាច់បំបាក់ត្រឹមពិន្ទុ ២ ទល់និង ០ មានវីដេអូ

ព័ត៌មានកីឡា៖ លទ្ធិផល Champions League ដែលជាក្ដីបំណងរបស់ Arsenal  ក្រុម D ត្រូវ​ទទួល​រង​ការ​បរាជ័យ​ទាំង​ស្រុង ក្នុងជំនួបប្រកួតជាមួយ Dortmund ត្រឹមពិន្ទុ ២-០។

សម្រាប់ការបាត់បង់ឱកាសមួយនេះចំពោះ Arsenal ពិតជាទទួលរងការគំរាមកំហែង ជាខ្លាំង​ជាពិ​សេស​ឧប​សគ្គ​​​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែលត្រូវប្រឈមខាង​មុខ។ ក្នុងថេរវេលានៃការប្រកួតនេះ ដៃគូរ​ Arsenal គឺ​ក្រុម​ Dortmund ​បាន​​​​បះ​​​បោរ​​​ធ្វើ​​ការ​វាយប្រហាជាខ្លាំង ដោយកីឡាករ Ciro Immobile នៅនាទីទី ៤៥ និង​កីឡាករ Aubameyang នៅ​នាទីទី ៤៨​ ធ្វើឲ្យ Arsenal ជ្រុះបាត់ពិន្ទុ ២ គ្រាប់​​ក្នុង​លទ្ធិផលបញ្ចប់ការប្រកួត។​ ប៉ុន្ដែ​​ខណៈ​ពេល​​ការ​​ប្រកួត​កំពុង​​តែ​ស្ថិត​ក្នុង​ភាព​​វឹកវ កីឡាករ Danny Welbeck ត្រូវ​បាន​គេ​មើលឃើញថា​ ក៏មាន​ឱកាស​បង្កើត​​ពិន្ទុ​ជូន​​ក្រុម​ដែរ​ តែ​ដោយ​ស្ថិត​​នៅ​ក្នុងភាពតានតឹង ការប៉ុនប៉ងរបស់កីឡាករនេះ ត្រូវ​បរាជ័យ​ទៅវិញ។​​ ថ្វីត្បិត​តែ​ការ​បរាជ័យ​​​​ត្រូវ​កើតឡើង ចំពោះ​ Arsenal ក៏ពិតមែន​ តែចំពោះ​ស្មាតី​ក្រុម​នៅ​តែ​បន្ដ​ឆ​ន្ទៈដ៏មុះមុត ដើម្បី​​ពង្រឹង​សមត្ថភាព​​ឡើងវិញ។ 




អាន៖
ពិតជាអស្ចារ្យ Jamie Carragher និយាយថា Arsenal និងបរាជ័យ Premier League នេះ



ប្រែសម្រួល៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Arsenal Bor Dortmd