CamNews

កីឡាអន្តរជាតិ 

Man City គ្រោងនឹងចាយលុយបន្ថែមរហូតដល់ទៅ ៨៨លានផោន ដើម្បីទិញកីឡាករបញ្ចូលពីររូបទៀត

ព័ត៌មានកីឡា៖ ជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ផងដែរ ជាមួយ ដំណើរទីផ្សាររបស់ក្លឹប Man City ដែលមានបំណងចង់បន្ថែមកីឡាករ ពីររូបថែមទៀត មួយជាខ្សែបម្រើមកពីក្លឹប​ Wolfsburg និង ម្នាក់ទៀត ជាខ្សែការពារមកពីក្លឹប Valencia ។ 

ក្លឹប Man City គ្រោងនឹងចាយលុយបន្ដទៀតក្នុងរដូវកាលនេះ ដើម្បីផ្ទេរយកកីឡាករពីររូបថែម ម្នាក់ឈ្មោះ​ ​Nicolas Otamendi ជាខ្សែការពារ​របស់ក្លឹប​ Valencia ដែលមានតម្លៃខ្លួនត្រឹមតែ ៣២លានផោន និងម្នាក់ទៀត ជាខ្សែបម្រើរបស់ក្លឹប Wolfsburg គឺកីឡាករ De Bruyne ក្នុងតម្លៃខ្លួន ៥៦លានផោន ដែលទាំងពីរបូកសរុបទៅគឺ ៨៨លានផោន។ Man City ក្នុងរដូវកាលនេះ គ្រោងនឹងចាយលុយឲ្យអស់ត្រឹមតែ ១៥១លាន​ផោន ឲ្យបាន​កីឡាករ​ ៦រូប ដែល៤រូបដំបូង គឺ Raheem Sterling មានតម្លៃខ្លួន ៤៩លានផោន​, Fabian Delph ៨លាន​ផោន​ Patrick Roberts ៤លានផោន Enes Unal ២លានផោន និង ពីរនាក់បន្ថែមទៀត គឺ ​Nicolas Otamendi និង De Bruyne ដែលទាំងពីរនាក់បូកសរុបការចំណាយគឺ ៨៨ លានផោន ។​

ថ្នាក់ដឹកនាំក្លឹបអះអាងដោយជឿជាក់ថា កីឡាករទាំងពីរ ពិតជាយល់ព្រមផ្ទេរចូលមកកាន់ Man City ជាមិនខាន​ចំពោះតម្លៃនោះ ។ 

Man City បច្ចុប្បន្ន កំពុងតែកាន់កាប់ជាម្ចាស់តំណែងកំពូលក្នុងតារាង Premier League ជាមួយ​និងការចាប់ផ្ដើមបាន ពីរប្រកួត ដំបូងទទួលបានជ័យជំនះទាំងពីការប្រកួត ជាពិសេស មួយការប្រកួតចុងក្រោយ ផ្ដួល Chelsea ក្នុងទឹកដីរបស់ខ្លួន ត្រឹមលទ្ធផលពិន្ទុ ៣-០ បំបាក់មុខលោក Jose Mourinho ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ mirror


Tags: Sport News Chelsea Wolfsburg Valencia Man City