(លីវើភូល)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Philippe Coutinho នឹងត្រូវអវត្តមានពីក្លឹបហង្សក្រហម Liverpool រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០១៧ ខាងមុខ ដោយសាររងរបួសកជើងធ្ងន់ធ្ងរនាពេលអំឡុងប្រកួតឈ្នះក្រុមភ្ញៀវ Sunderland កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយ កីឡាករជនជាតិប្រេស៊ីល វ័យ២៤ឆ្នាំ Coutinho ត្រូវបានប្តូរក្រុមគ្រូពេទ្យ ស្កេន (Scan) រកឃើញថា មានរបួសធ្ងន់ធ្ងរ និងត្រូវសម្រាកព្យាបាលរហូតដល់៦សប្តាហ៍ នោះមានន័យថា Coutinho នឹងត្រូវអវត្តមានពេល Liverpool ប៉ះក្រុមភ្ញៀវ Leed United ក្នុង League Cup យប់នេះ និង៥ប្រកួតទៀតនៅ Premier League ថែមទៀតផង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង